ភាព​តានតឹង​រវាង​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​កញ្ជ្រោល​ឡើងវិញ​ក្រោយ​កប៉ាល់​បុក​គ្នា​

502
ចែករម្លែក
  • 285
    Shares

នាវា​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយ​បាន​បុក​ជាមួយ​នានា​មួយ​នៅក្នុង​ដែល​ទឹក​មាន​ជម្លោះ​រវាង​សិង្ហ​បុរី​និង​ម៉ាឡេស៊ី ដោយ​បង្ក​ភាព​តានតឹង​អំពី​ដែនទឹក​សា​ជា​ថ្មី​កាលពី​ថ្ងៃ​អា​​ទិត្យ​ទី​១០​កុម្ភៈ​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​។​

​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃាត់​ទុក​នាវា​ដោត​ទង់​ក្រិក​ឈ្មោះថា​Pireas និង​បាន​ឃាត់ខ្លួន​សមាជិក​នាវិករ​បស់​វា​ក្រោយ​ការបុក​ទង្គិច​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​នាវា​Polaris​របស់​ម៉ាឡេស៊ី​។​

​ភាគី​ទាំងពីរ​បាន​អះអាងថា ការបុក​ទង្គិច​នៅឯនា​យកោះ​ទួស​(Tuas) ខាងលិច​សិង្ហ​បុរី បាន​កើត​ឡើង​នៅក្នុង​ដែល​ទឹក​របស់​ផង​គេ​។​ឧបទ្ទវហេតុ​នេះ​មិន​បាន​បង្ក​ការស្លាប់​ឬ​​របួស​មនុស្ស​ទេ និង​លិច​ធ្លាយ​ប្រេង​ទេ ហើយ​ក្រសួងការបរទេស​សិង្ហ​បុរី​អំពាវនាវ​អោយ​ម៉ាឡេស៊ី​នាំយក​នាវា​ចេញ​ពី​តំបន់​នេះ​។​

​សូមបញ្ជាក់​ថា ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​ទំនាក់ទំនង​មិនសូវ​ជា​ល្អ​នឹង​គ្នា​ចាប់តាំងពី​ម៉ាឡេស៊ី​បណ្តេញ​ប្រទេស​ដែន​កោះ​នេះ​ចេញពី​សហព័ន្ធ​ម៉ាឡេស៊ី​នា​ឆ្នាំ​១៩៦៥​ដោយ​បញ្ចប់​​សហភាព​នៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​ទាំងពីរ​។​ទំនាក់ទំនង​ម្តង​ល្អ​ម្តង​អាក្រក់​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ តែ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ក្រោយពី​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​បាន​​វិល​មក​ចូល​កាន់តំណែង​នាយករដ្ឋមន្ត្រី​វិញ​។​រីឯ​ភាព​តានតឹង​អំពី​ព្រំដែន​ទឹក​បាន​ចាប់ផ្តើម​កំរើក​ឡើង​កាលពី​ចុងឆ្នាំ​មុន​ពេល​សិង្ហ​បុរី​ចោទប្រកាន់​ម៉ាឡេស៊ី​ថា​ពង្រីក​ការ​អះ​​អាង​ដែល​ទឹក​នៅ​ចក្រ​សមុទ្រ​របស់ខ្លួន​។​

​រដ្ឋ​បែ​ជា​ទីក្រុង​នេះ ដែល​ជា​ជម្រក​កំពង់ផែ​សមុទ្រ​ដ៏​មមាញឹក​បំផុត​មួយ​នៅក្នុង​លោក បាន​និយាយថា​នាវា​ម៉ាឡេស៊ី​បាន​ទន្ទ្រាន​ចូល​ដែនទឹក​របស់ខ្លួន​ម្តង​ហើយ​ម្តងទៀត ជាការ​​ចោទប្រកាន់​ដែល​ម៉ាឡេស៊ី​បដិសេធ​៕​ដោយ​៖​វាសនា​