ភិន សុដាលីស បង្ហាញខ្លួនយ៉ាង ស្រស់ ស្អាត ថ្ងៃសម្ពោធផ្សារ ទំនើប The Bridge

371
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
ផ្សារទំនើប The Bridge Lifestyle Mall ត្រូវបានសម្ពោធដាក់លក់ នូវ សម្ភារៈ ជាច្រើនទៀត កាលពីថ្ងៃសុក្រ ទី៨ វិច្ឆិកា ២០១៩ ដោយមានការចូលរួមពី សំណាក់ តារាសម្តែង តារាចម្រៀង ព្រមជាមួយនិងតារា Tik Tok ល្បីៗជាច្រើនរូប ទៀត។ ជាពិសេសតារាសម្តែង ភិន សុដាលីស មានភាពលេចធ្លោជាងគេ ព្រោះតែ នាង បានបង្ហាញសម្រស់ជាក្រមុំកូនមួយ។

តារាសម្តែង ភិន សុដាលីស បញ្ជាក់ថា មូលហេតុដែលនាង បង្ហាញខ្លួនក្នុងពិធី ដំណើរ ការបណ្ដោះអាសន្នផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែន មកចូលរួមជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃ ខ្លួនមួយ តាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន និង ធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានតំណើរការនូវហាងមួយចំនួន។ អ្នកនាងថា ហេតុផលនៃការទាក់ទង គឺ អ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធី ទាក់ទងអោយមក បង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។ អ្នកនាងថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជា ផ្សារ នៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែល ហាង ទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួល បាន បរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុស គ្នា។ ម្យ៉ាងមកទីផ្សារផ្សារនេះ ស្ថិតនៅក្នុងអាញារទំនើប នៅក្បែរកោះពេជ្រ ដែលជា ប្រជុំ ជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ទីផ្សារសិល្បៈដែលនាងទទួលបានសព្វថ្ងៃរួម មាន ការសម្ដែង និង ការទទួលចូលរួមជាតារាកិត្តិយស នៅក្នុងកម្មវិធីសម្ពោធនានា ដោយអ្នកនាងបង្ហើបថា ទីផ្សារចូលរួមជាកិត្តិយសក្នុងកម្មវិធីមួយនីមួយៗគឺអ្នកនាង ទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើទោះអ្នកនាងមិនដឹងថា តម្លៃខ្លួនដែលអ្នកនាងទទួល បាន តើទាបជាង ឬ ខ្ពស់ជាងគេ។ អ្នកនាងនិយាយថា”សម្រាប់តារា ផ្សេងទៅកម្មវិធី ម្ដងៗ មិនដឹងថាគេទទួលបានប៉ុន្មានទេ ប៉ុន្តែសម្រាប់នាង គឺមានកម្រិតមួយជាក់លាក់ ដោយសារតែអ្នកនាងក្រៅពីត្រូវចំណាយពេល គឺត្រូវចំណាយលើសំលៀកបំពាក់ និង គ្រឿងអលង្កា ដើម្បីអោយខ្លួនលេចធ្លោ។ មិនខុសពីការលើកឡើង អ្នកនាង ភិន ដាលីស គ្រងមួយឈុតពណ៌ស មើលទៅស្រស់ស្អាតយ៉ាងខ្លាំង ដោយអ្នកនាង ត្រូវគេ កត់សម្គាល់ថា គឺជាតារាកិត្តិយសលេចធ្លោខ្លាំងនៅក្នុងពិធីទាំងមូល។

គួរបញ្ជាក់ថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ ៥ ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ ពិភពលោក សរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យ កម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ៕