ភី​ធើ ក្រា​វ៉េ​ត ជឿថា លោក យើ​ហ្គេ​ន ក្លប់ កំពុង​កសាង​មរតក​យូរអង្វែង​ជាមួយ Liverpool

100
ចែករម្លែក

​លោក ភី​ធើ ក្រា​វីត (Peter Krawietz) ជំនួយការ​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រូបង្វឹក​ក្លឹប Liverpool ជឿថា លោក ក្លប់ កំពុងស្ថិត​ក្នុង​ដំណើ​ឆ្ពោះទៅរក​ការកសាង​មរតក​យូរអង្វែង​មួយ​នៅ​ពហុកីឡាដ្ឋាន Anfield ។ ​កាលពី​បួន​ឆ្នាំមុន លោក ក្លប់ ត្រូវបាន​ប្រកាស​ជា​អ្នកចាត់ការ​ក្រុម Liverpool ដោយ​ចូល​ដឹកនាំ​ក្រុម​ដែល​បាត់បង់​ទម្រង់​លេង​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) ។

ក្រុម​របស់​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ធ្លាប់មាន​គម្លាត​៣​ពិន្ទុ​ក្រុម​កំពូល​ទាំង​បួន និង​មា​នគ​ម្លា​ត់​ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៦​ពិ​ន្តុ ប៉ុន្តែ​ក្នុង​ដំណើរ​៤៨​ខែក្រោយ​លោក ក្លប់ បានប្រែក្លាយ​ក្រុម​នេះ​ទៅជា​ក្រុម​ខ្លាំង​មួយ​ក្នុង​លី​ក​និង​នៅ​តំបន់​អឺរ៉ុប​។ ​ក្លឹប Liverpool ដែលមាន​ប្រវត្តិ​លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​៦​លើក​នោះបាន​គ្រង​តំណែង​ជើងឯក​ជាថ្មី​កាលពី​ខែមិថុនា​ហើយ​ហៀបនឹង​គ្រង​តំណែង​ជើងឯក​លី​ក​ក្នុង​រដូវ​កាល​តែមួយ​ផងដែរ​។

​រយៈពេល​បួន​ឆ្នាំ​មកនេះ​ចាប់តាំងពី​លោក ចូលមក​ដឹកនាំ ក្រុម Liverpool បាន​ឡើង​មកឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ​ហើយ​នៅ​រដូវ​កាល​នេះ​បាន​នាំមុខ​ក្រុម​ស៊ី​ធី​ដាច់​៨​ពិន្ទុ​ផងដែរ​។ ក្នុង​សន្និសីទកាសែត​លើកដំបូង​របស់លោក ដោយ​សន្យាថា​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នក​សង្ស័យ ទៅជា​អ្នក​ជឿជាក់​នោះ លោក​អះអាងថា “​ប្រសិនបើ​យើង​នៅទីនេះ​រយៈពេល​បួន​ឆ្នាំ ខ្ញុំ​គិតថា យើង​នឹង​លើក​ពាន​ជើងឯក​។ ខ្ញុំ​ជឿជាក់​”​។

​លោក ក្លប់ បាន​ជួយ​ក្រុម Liverpool លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​និង​ធ្វើ​ឲ្យ​ក្លឹប​នេះ​ឈរ​នៅ​ទីតាំង​មួយ ដែល​អាច​បញ្ចប់​ការទន្ទឹងរង់ចាំ​រយៈពេល​៣០​ឆ្នាំ សម្រាប់​ពាន​ជើងឯក​លី​ក​។ ប៉ុន្តែ​លោក ក្រា​វ៉េ​ត ព្រមាន​ថា ការរីកចម្រើន​គឺ​ត្រូវបាន​វាស់វែង​តាមរយៈ​ការលើក​ពាន​។ លោក​បាន​និយាយថា “​យើង​ដឹងថា វា​មិន​ងាយស្រួល​ទេ​។ យើង​មិន​រំពឹងថា វា​ងាយស្រួល​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)