ភី​ធើ ឆេ​ក មាន​សុទិដ្ឋិនិយម​ថា អា​សេណ​ល នឹង​អាច​ត្រឡប់​ទៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​

971
ចែករម្លែក

​អ្នកចាំទី ភី​ធើ ឆេ​ក (Petr Cech) របស់​ក្លឹប អា​សេណ​ល អះអាងថា អា​សេណ​ល អាច​នឹង​បញ្ចប់​រដូវ​កាល​ជាមួយ​ចំណាត់ថ្នាក់​ល្អ និង​ត្រឡប់​ទៅកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ​។​
​ ​
​ឆេ​ក បាន​បន្ថែម​ស្ថិតិ​មិន​ឲ្យ​គូប្រកួត​ទាត់​ចូល​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឡើងដល់​២០០​លើក បន្ទាប់ពី​ក្រុម អា​សេណ​ល យកឈ្នះ​ក្រុម Watford ដោយ សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ផងដែរ​។​
​ ​
​ជ័យជម្នះ​នេះ​កើតមាន បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម AC Milan ២-០ នៅ​ក្របខណ្ឌ Europa League ។
​ ​
​ឆេ​ក បាន​និយាយថា “​ដោយសារតែ​លទ្ធផល​នៅ​ក្រុង​មី​លែ​ន យើង​ស្ថិតនៅ​ទីតាំង​ល្អ​មួយ ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Europa League ហើយ​បន្ទាប់មក​យើង​បន្ត​រក្សា ឱកាស​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​លោក អា​សេន វែង​ហ្គើ (Arsene Wenger) បាន​កោតសរសើរ ឆេ​ក ហើយ​ថា ជា​កីឡាករ​ឆ្នើម នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ចាស់​។​
​ ​
​លោក វែង​ហ្គើ បាន​និយាយថា​”​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ គាត់​បាន​បង្ហាញថា តើ​វិស័យ​បាល់ទាត់ យ៉ាងណា​។ ក្នុង​រយៈពេល​មួយ​សប្តាហ៍ គាត់​បាន​វិ​វ​ឌ្ឍ​ពីក្រោម​ទៅដល់​កម្រិត​កំពូល​។ វា​គឺជា​ការ បោះជំហាន​យ៉ាង​លឿន​បំផុត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ភី​ធើ ឆេ​ក (Petr Cech)