ភី​ធើ ឆេ​ក វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​វិញ ក្នុងឋានៈ​ជា​ទីប្រឹក្សាបច្ចេកទេស​

564
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បានប្រកាស​តែងតាំង​អតីត​អ្នកចាំទី ភី​ធើ ឆេ​ក (Petr Cech) ជាទី​ប្រឹក្សា បច្ចេកទេស​របស់ខ្លួន​។​
​ ​
ឆេ​ក ដែល​បាន​ចូល​និវត្ត​ពី​អាជីព​កាលពី​ខែឧសភា​នោះ បាន​វិលត្រឡប់​មកកាន់​ពហុ កីឡដ្ឋាន Stamford Bridge វិញ​ហើយ​បន្ទាប់ពី​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប អា​សេណ​ល​កាលពី​ឆ្នាំ​២០១៥​។​
​ ​
អតីត​កីឡាករ​សាធារណរដ្ឋ​ឆែក​រូបនេះ​នឹងធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​ប្រធាន​បច្ចេកទេស ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ។​
​ ​
ឆេ​ក ក៏​នឹងធ្វើ​ការងារ​ជាមួយ​ក្រុម​បង្វឹក​របស់​ក្រុម​ជម្រើស​ដំបូង​ផងដែរ ហើយនឹង​ផ្តោត លើ​យុទ្ធសាស្ត្រ​និង​ទម្រង់​លេង​។​
​ ​
កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កិត្តិយស​ដែលមាន ឱកាស​បាន​ចូលរួម​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​ម្តងទៀត ហើយនឹង​ជួយ​បង្កើត​ទម្រង់​លេង កម្រិត​ខ្ពស់បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​បន្ត​ភាពជោគជ័យ​ដែល​ក្លឹប​នេះ​ធ្លាប់ ធ្វើបាន​កាលពី​១៥​ឆ្នាំមុន​។​
​ ​
អំឡុងពេល​២០​ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​អាជីព ឆេ​ក​ទទួលបាន​ពាន​កិត្តិយស​ទាំង​នៅ ក្លឹប​ឆេ​ល​ស៊ី​និង​ក្លិប អា​សេណ​ល​។​

ឆេ​ល​ស៊ី​ធ្លាប់ជួយ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១២ និង​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​៤​លើក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​