ភី​ធើ ស្មី​ឆែ​ល ចង់បាន​តួនាទី​ជា​ប្រធាន​បច្ចេកទេស​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

668
ចែករម្លែក

ភី​ធើ ស្មី​ឆែ​ល (Peter Schmeichel) អតីត​វីរបុរស​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ជឿថា លោក​នឹងដាក់​ពាក្យ​យក​តំណែង​ជា​ប្រធាន​បច្ចេកទេស​ថ្មី​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​

​អតីត​អ្នកចាំទី​រូបនេះ ដែល​បាន​បង្ហាញមុខ​៣៩៨​លើក​សម្រាប់​យូ​ណាយ​ធី​ត​បាន​និយាយថា លោក​នឹង​ចំណាយពេល​បុណ្យ​ណូអែល​និង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ពិចារណា​ថា តើ​ត្រូវ​ដាក់ពាក្យ ឬ​យ៉ាងណា​។​
​ ​
គេ​រំពឹងថា យូ​ណាយ​ធី​ត​នឹង​បង្កើត​តួនាទី​ប្រធាន​បច្ចេកទេស​ជា​លើកដំបូង ដើម្បី​ជួយ​ដល់​អ្នក ចាត់ការ​របស់​ក្លឹប ក្នុងការ​ជ្រើសរើស​កីឡាករ​ថ្មី​។​
​ ​
លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គឺជា​អ្នកចាត់ការ​បណ្តោះ អាសន្ន ដោយ​ចាប់ផ្តើម​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដោយបាន​យកឈ្នះ​ក្រុម Cardiff City ៥-១ កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
លោក ស្មី​ឆែ​ល គឺជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ​លោក សូល​ស្យែ​រ បាន​និយាយថា “​តាមពិត ខ្ញុំ​កំពុង​ពិចារណា​ដាក់ពាក្យ​។ វា​គឺជា​ការលំបាក ក្នុងការ​ស្វែងយល់​ពី​ខ្លួនឯង​។ គ្រប់គ្នា​មើល មក​អ្នក ការជ្រើសរើស ហើយ​ខ្ញុំ​បារម្ភ​ពី​បញ្ហា​នេះ​។ វា​ខុសគ្នា​ខ្លាំង​ពីអ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​”​។​
​ ​
ស្មី​ឆែ​ល វ័យ​៥៥​ឆ្នាំ​បាន​បន្ថែមថា “​អ្វីដែល​សំខាន់​គឺ​ធ្វើ​ឲ្យ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​វិលត្រឡប់ មករក​វប្បធម៌​ចាស់​និង​អត្តសញ្ញាណ​ចាស់​វិញ​។ ខ្ញុំ​ចង់ឃើញ​អ្នកណាម្នាក់​ដែល​ធ្លាប់​លេង នៅ​ទីនោះ ហើយ​អាច​នាំយក​ស្មារតី​ខ្លះ​របស់លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន​ត្រឡប់មកវិញ សម្រាប់​ក្រុម​ទាំងមូល​”​។​
​ ​
លោក ស្មី​ឆែ​ល ធ្លាប់​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​៥​លើក FA Cups ៣​លើក ពាន Leugue Cup ១​លើក​និង​ពាន​ឆេ​ម​ពាន​លី​ក​១​លើក អំឡុងពេល​៨​ឆ្នាំ​ជាមួយ​យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អតីត​អ្នកចាំទី ភី​ធើ ស្មី​ឆែ​ល (Peter Schmeichel)