ភី​ធើ ស្មី​ឆែ​ល មាន​អារម្មណ៍​ថា ផូ​ល ប៉ុក​បា គឺជា​ក្មេង​បង្កបញ្ហា​ក្នុង​ក្រុម​

136
ចែករម្លែក

​ផូ​ល ប៉ុក​បា (Paul Pogba) គឹជា​ក្មេង​បង្កបញ្ហា ហើយ​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នឹង​ជួប​គ្រោះ​ធំ​ប្រសិនបើ​កីឡាករ​រូប នេះ​នៅ បន្ត​អូសបន្លាយ​ពេលវេលា​ក្នុងការ​ប្រកួត នេះ​បើតាម​ការអះអាង​របស់​លោក ភី​ធើ ស្មី​ឆែ​ល (Peter Schmeichel) ។
​ ​
​អ្នកចាំទី​ជើងចាស់​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​រិះគន់​ខ្សែបម្រើ​ដ៏​ចម្រូងចម្រាស ប៉ុក​បា​បន្ទាប់ពី​ពួកគេ បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អា​សេណ​ល​( Arsenal) ១-១ នៅ​ពហុ​កីឡដ្ឋាន Old Trafford កាលពី​យប់​ថ្ងៃ​ចន្ទ​។
​ ​
​លោក ស្មី​ឆែ​ល មានការ​ខកចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម ប៉ុន្តែ​លោក​បានលើកឡើង​ពី​កីឡាករ ប៉ុក​បា ដែល​ចាប់ផ្តើម​ក្នុង​ក្រុម​ជម្រើស​និង​ក្នុង​តំបន់​ដ៏​គួរ​ឲ្យ​បារម្ភ​។​
​ ​
​លោក ស្មី​ឆែ​ល ដែល​គេ​ចាត់ទុកជា​អ្នកចាំទី​ឆ្នើម​បំផុត​របស់​ក្លឹប​យូ​ណាយ​ធី​ត​បាន​និយាយថា​“​វា​គឺជា​ការបង្ហាញ​សមត្ថភាព ដ៏​អន់​បំផុត​។ ប្រសិនបើ ប៉ុក​បា លេង​ក្នុង​ក្រុម​នេះ គាត់​ត្រូវតែ​បង្កើនល្បឿន​បន្តិចទៀត​។ គាត់​ពិតជា​ទម្លាក់​ល្បឿន ហើយ​ក្នុង​២៥​នាទី​ដំបូង គាត់​លេង​បាល់​មក​ក្រោយ​ច្រើន​។ សម្រាប់​កីឡាករ​ក្នុង​តំណែង​នេះ វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ខកចិត្ត​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មិន​យល់ថា គាត់​បំពេញ​តួនាទី​អ្វី​ក្នុង​ក្រុម​នេះ​ទេ​។ បើទោះបីជា​លោក​អូ​ឡេ​ធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​មួយ ចំនួន ហើយ​ដាក់ ប៉ុក​បា លេង​នៅ​តំបន់​ជ្រៅ​ជាង​មុន ប៉ុន្តែ​ដូចជា​គ្មានអ្វី​ប្លែក​ទេ​។ ប៉ុក​បា បោះ​បាល់​ល្អ​បានតែ​ពីរលើក​គត់​”​។​
​ ​
​ប៉ុក​បា នៅ​មិនទាន់​ស្វែងរក​ទម្រង់​លេង​ល្អ​សម្រាប់​យូ​ណាយ​ធី​ត​នៅឡើយ​ទេ​ក្រោយ​ចាក​ចេញពី​ក្លឹប Juventus ក្នុងតម្លៃ​៨៩​លាន​ផោន​កាលពី​ឆ្នាំ​២០១៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)