ភូមិ​ជូ​គូ​ឡា ប្រែក្លាយ​ពី “​ហ្វូ​ស៊ី​ល​រស់​”​ទៅជា​ភូមិ​ធូរធារ​អាស្រ័យ​លើ​កាហ្វេ​

992
ចែករម្លែក

​លោក​ឈី សៀ​ស៊ឺង បានធ្វើ ចំណាកស្រុក​ជាង​១០​ឆ្នាំ​ហើយ ។ នៅ ថ្ងៃទី​២៦​ខែតុលា ឆ្នាំ ២០១៧ លោក​បាន ត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជូ​គូ​ឡា ស្រុក​ពី​ន​ឈួន មណ្ឌល​ស្វយ័ត​ជនជាតិ ប៉ៃ​តា​លី ខេត្ត​យូ​ន​ណាន ។ លោក​បាន ប្រាប់​អ្នក កាសែត​ថា ពេល​នៅ​ក្មេង​ខ្ញុំ​មិន ចង់​រស់នៅ​ទីនេះ​ទេ ហើយ​គិត​ចង់​ចេញទៅ​ក្រៅ​ក្រោយ ពេល​ធំធាត់​ឡើង​។ តែ ឥឡូវ​ខ្ញុំ​ពិតជា​មិន​ចង់​ធ្វើ​ចំណាក ស្រុក​ទេ ពីព្រោះ​សុបិន​របស់ខ្ញុំ​បាន ហោះ​ត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្ញុំ​វិញ​ហើយ ។​
​ ​
​ក្នុងភូមិ​ជូ​គូ​ឡា​មានព្រៃ​ដើម កាហ្វេ​បុរាណ​មួយកន្លែង​ដែលមាន អាយុកាល​ជាង​១០០ ឆ្នាំ​ហើយ បាន​ត្រូវ គេ​ប្រសិទ្ធ​នាម​ថា​“​ហ្វូ​ស៊ី​ល​រស់​”​។ ប៉ុន្តែ កាលពីមុន ពី​ភូមិ​ជូ​គូ​ឡា​ទៅ​ទី​រួម​ឃុំ​ភីង​- ឈួន​គ្មាន​ផ្លូវ​ទេ ហើយ​ត្រូវ​ដើរ​ឆ្លង​ភ្នំ រយៈពេល​៥​ម៉ោង ។ អ្នកភូមិ​ដែល​រស់នៅក្នុង​តំបន់ភ្នំ​មាន តែ​ដាំ​ដំណាំ​ខ្លះ ដើម្បី​ចិញ្ចឹម​គ្រួសារ ។ ពិតមែន​តែមាន ព្រៃ​ដើម​កាហ្វេ​ដ៏​ធំ តែ​មិនដឹងថា​ត្រូវធ្វើ ការអភិវឌ្ឍន៍​ដូចម្តេច​ទេ ។​

​នៅ​ឆ្នាំ​២០១០ ស្រុក​ពី​ន​ឈួន ចាប់ផ្តើម​ផ្សព្វផ្សាយ​អំពី​ម៉ាក​កាហ្វេ​ជូ​គូ​ឡា​ដែល​បានរួម​សហការ គ្នា​ជាមួយ ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ លើ​ខ្ពង់រាប​ពី​ន​ឈួន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិត ផល​កាហ្វេ​ម៉ាក​ជូ​គូ​ឡា​។ ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លងទៅ​ក្រុមហ៊ុន​បាន​ខិតខំ​ផ្សព្វផ្សាយ​ម៉ាក កាហ្វេ​ជូ​គូ​ឡា នេះ ដែល​បានធ្វើឱ្យ​អ្នកភូមិ​ធ្វើ​ចំណាក ស្រុក​កាន់​តែមាន​ចំណាប់អារម្មណ៍​ចំពោះ ការប្រែប្រួល​របស់​ស្រុកកំណើត​របស់ ខ្លួន ពោលគឺ​ក្នុងភូមិ​កាន់តែ​មាន​ពណ៌​បៃតង​សាងសង់ ផ្លូវ​កាន់តែច្រើន និង មាន​ឧស្សាហកម្ម​កាន់តែ​រីកចម្រើន​។ ដូច្នេះ​យុវជន​យុវនារី​ច្រើន​ដែល ធ្លាប់ធ្វើ​ចំណាក ស្រុក ហើយ​ទៅធ្វើ​ការ​នៅ ក្រៅ​សុខចិត្ត ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បី​ដាំ ដើម​កាហ្វេ​នៅ​ស្រុកកំណើត​របស់ខ្លួន ។​
​ ​
​បច្ចុប្បន្ន​មូលដ្ឋាន​ដាំ​កាហ្វេ ជូ​គូ​ឡា​បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា កាន់តែច្រើន​។ កាហ្វេ​ម៉ា​ជូ គូ​ឡា​បាន ទទួល​នូវ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ ដោយបាន​ទាក់ទាញ​ឱ្យ​កសិករ​ប្រចាំ​តំបន់ ចូលរួម​ដាំ​កាហ្វេ​ទំហំ​ជាង​៦៦០​ហិកតា និង​បានផ្តល់​ឱកាស​ការងារ​ដល់​ប្រជាកសិករ ជាង​៣​ម៉ឺន​នាក់ ។ គិត​ជា​មធ្យម ការដាំ​ហ្វេ​ក្នុង​ចម្ការ​កាហ្វេ​មួយ​ហិកតា​អាច​នាំមក​នូវ​ចំណូល ជា​រូបិយប័ណ្ណ បរទេស​៤៥​ម៉ឺន​យាន់ ៕ ដោយ​វ៉ាង យី​

​កាលពី​ខែកញ្ញា​ឆ្នាំទៅ សារមន្ទីរ​កាហ្វេ​នៅ​ភូមិ​ជូ​គូ​ឡា​ត្រូវបាន​បើក នៅ​ទីក្រុង​គុន​មីង (​រូប​ថ​តៈ​ដោយ Xinhua)​
#