ភូមិ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា ជាប់​ឈ្មោះ​ជា​ភូមិ​មានកូន​ភ្លោះ​មុខ​ដូចគ្នា​ច្រើន​បំផុត​

152
ចែករម្លែក

ភូមិ​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ល្បីល្បាញ​យ៉ាងខ្លាំង​ដោយមាន​ចំនួន​កូនភ្លោះ​មុខ​ដូច គ្នាច្រើន​គួរឱ្យភ្ញាក់ផ្អើល នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី ថ្ងៃទី​៩ ខែមេសា​។ គេ​ជឿថា ភូមិ​អ៊ី​កបូ អូ​រ៉ា (Igbo Ora) ជា​ភូមិ​ដែលមាន​កូនភ្លោះ​មុខ ដូចគ្នា​ក្នុង​អត្រា​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​
​ ​
​ទាក់ទិន​បាតុភូត​វេជ្ជសាស្ត្រ​ដ៏​ចម្លែក​នេះ អ្នកស្រុក​ខ្លះ​ជឿថា វា​បណ្តាលមកពី​អ្នកភូមិ បរិភោគ​អាហារ អា​ម៉ា​ឡា (Amala) ជា​មុខម្ហូប​ក្នុងស្រុក​ធ្វើ​ពី​ដំឡូងជ្វា​លាយ​ជាមួយ ម្សៅ​មី​។ ចំណែកឯ​អ្នកស្រុក​ខ្លះទៀត​និយាយថា វា​បណ្តាលមកពី​ស្លឹក​អូ​ក្រា (okra) ដែល​គេ​ពេញនិយម​បង់​ក្នុង​ស៊ុប​នៅ​ភូមិ​នេះ​។​

​ហើយ​គ្រាន់តែ​នៅ​សាលារៀន​មួយ​ក្នុងភូមិ​នេះ មានកូន​ភ្លោះ​មុខ​ដូចគ្នា​រហូតដល់​ទៅ ៩ គូ​ក្នុងចំណោម​សិស្សសាលា​ជិត ១០០ នាក់​៕ ប្រែ​សម្រួលៈ ខុម