ភូមិ​វប្បធម៌​ផ្ទះ​បុរាណ​ជាង​១០០​ឆ្នាំ​នៅ​សង្កាត់​វត្ត​គរ​មាន​ច្រើន​ខ្នង​

2840
ចែករម្លែក
  • 227
    Shares

​ដោយៈ​ប៊ុន​ណាត​/​បាត់​ថំ​បងៈ​ភូមិ​វប្បធម៌​ជា​ភូមិ​គំរូ​មួយ​មានផ្ទះ​បុរាណ​ច្រើនជាងគេ​សាងសង់ឡើង​អំពី​ឈើ​រចនាបថ​ខ្មែរ​សុទ្ធសាធ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ​តាំងពី​សម័យ​អាណា​និគម​និយម​បារាំង​មាន​សេសសល់​ជាច្រើន​ខ្នង​ភូមិ​នេះ​ស្ថិត​ក្នុ​ងុ​ឃុំ​វត្ត​គរ​សង្កាត់​វត្ត​គរ​ក្រុង​បាត់​​ដំបង​រ៉​ប​មាត់​ស្ទឹង​សង្កែ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ឆ្ពោះទៅ​ទឹ​ស​ខាងត្បូង​ទី​រួម​ខេត្ត​។​

​ភូមិ​វត្ត​គរ​នេះ​ជា​ភូមិ​មួ​ដែល​មានផ្ទះ​ប្រជាជន​រស់នៅ​មាន​លក្ខណៈ​ខ្មែរ​សាងសង់ឡើង​នៅ​ដើម​សតវត្ស​ទី​២០​រហូតមកដល់​សព្វថ្ងៃ​បាន​ប្រកាន់ខ្ជាប់​នូវ​ទំនៀប​ទម្លាប៎​ប្រពៃណី​ពី​បុរាណ​រៀងមក​។​ភូមិ​វប្បធម៌​នេះ​នូវ​រក្សាបាន​ផ្ទះ​បុរាណ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​ជិត​៣០​ខ្នង​​មាន​ប្រភេទ​ដូចជា​ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះ​កិង ផ្ទះ​ក​ញ្ចូ​ម ផ្ទះ​ណាំង ផ្ទះ​តៀម​…​ដែល​ភាគ​ច្រើន​សាងសង់​អំពី​ឈើ​ផ្ចឹក ឈើ​កកោះ ផ្នែក​ខាងក្នុង​ផ្ទះ​ធ្វើ​ពី​ឈើ​បេង​ក្នុង​រជ្ជកាល​កាល​ព្រះបាទ​ស៊ីសុវត្ថិ ។​

​លោក​សម្បត្តិ​វីរៈ​ដែល​ត្រូវជា​ក្មួយ​របស់​លោកយាយ​ប៊ុន​រឿង​ដែល​សព្វថ្ងៃ​គាត់​មាន​អាយុ​ជាង​៧០​ឆ្នាំ​បាន​ប្រាប់ថា​ក្នុងចំណោម​ផ្ទះ​ជាច្រើន​ខ្នង​ដែល​សាងសង៎​ក្នុង​ជំនាន់​អាណានិគម​មិ​យម​បារាំង​មានផ្ទះ​មួយ​ខ្នង​ជា​កម្មសិទ្ធិ​របស់លោក​យាយ​ប៊ុន រឿង​។​ផ្ទះ​នេះ​សាងសង់​ដោយ​លោក​ឧកញ៉ា នូ ពិនិត្យ ភីង និង​ភរិយា លោកស្រី យិន លោក​ឧកញ៉ា​ជា​មេទ័ព ។​តែ​លុះដល់​វ័យ​ចំណាស់​គាត់​បាន​ប្ដូរ​មក​ធ្វើជា​ស្មាក្ដី​វិញ​។

​លោក​ទាំងពីរ​មាន កូន​៧​នាក់ៈ ប្រុស​១ ស្រី​៦​។ ក្រោយពី​លោក​ទទួលមរណភាព​ទៅផ្ទះ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​កូនស្រី​ទី​៦​គឺ​អ្នក​ស្រីនូ​ភុ​ន​ព្រមទាំង​ស្វាមី​ឈ្មោះ​ប៊ុន​ឈួ​យ​លោក​ទាំងពីរ​ជា​ឪពុកម្ដាយ​របស់​ម្ចាស់ផ្ទះ​សព្វថ្ងៃនេះ​។​លោក​នួន ថា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា​នៅ​ភូមិ​វត្ត​គរ មានផ្ទះ​បុរាណ​ជាង​២០​ខ្នង​ផ្ទះ តែមាន​ផ្ទះ​បុរាណ​ចំនួន​២​ប៉ុ​ណ្នោះ ដែល​អាច​ទស្សនា បាន​និង​នៅមាន​ភាពរឹងមាំ​ថែមទៀត​។

​បច្ចុប្បន្ន​ផ្ទះ​បុរាណ​ទាំងនេះ​មាន​អ្នកគ្រប់គ្រង​ថែរក្សា​បន្ត​គ្នា​ពី​បី​ទៅ​៤​ជំនាន់​មកហើយ​។​ផ្ទះ​នេះ​មាន​បណ្ដោយ ២៩​ម៉ែត្រ និង​ទទឹង ១០.៥​ម៉ែត្រ សង់​លើ​ផ្ទៃដី ៥.៤៥០​ម៉ែត្រការ៉េ សង់​តាម​លំនាំ​ម៉ូត ប៉ិត​មានន័យថា​ហោណាំង (​រានហាល​) នៅខាងមុខ​។ ផ្ទះ​នេះ​មាន​ជណ្ដើរ​ពី​រៈ ខាងមុខ​ធ្វើ ពី​ថ្ម រីឯ​ខាងក្រោយ​ធ្វើ​ពី​ឈើ​។​ដំបូល​ប្រក់​ក្បឿងស្រកានាគ​បុរាណ​តែ​ខាងក្នុង​គ្មាន​ពិ​ដាន​ទេ​និង​មាន​ក្បូរក្បាច់​រចនាបថ​បែប​បុរាណ​យ៉ាង​ល្អ​ប្រណិត​នៅលើ​ព្រំផ្ទះ​ឈើ​ផ្នែក​ខាងលើ​នៃ​ដំបូល​ធ្វើ​ពី​ឈើ​ផ្ចឹក​ក្ដារក្រាល​ខាងក្នុង​ផ្ទះ​ធ្វើ​ពី​ឈើ​បេង ក្ដារក្រាល​រានហាល ធ្វើ​ពី​ឈើ​កកោះ​។

​ចំណែក​ជញ្ជាំង​វិញ​ធ្វើ​ពី​ឫស្សី​ត្បាញ​បូក​ជាមួយ​បាយអ​។​សសរ​ទាំង​៣៦​ដើម​សុទ្ធតែ​ធ្វើ​ពី​ឈើ​ផ្ចឹក​ទាំងអស់ ហើយ​នៅតែមាន​សភាព​រឹងមាំរ​ហូត​ដល់ពេល​សព្វថ្ងៃនេះ​។​ផ្ទះ​បុរាណ​នេះ​ចែកជា​បី​ផ្នែក​ទី​១​រានហាល​ខាងមុខ​និង​ចំហៀង​ទី​២​នៅ​ចំ​កណ្ដាល​ផ្ទះ​មាន​បន្ទប់ទទួលភ្ញៀវ​ដ៏​ធំ​មួយ​នៅ​ខាងឆ្វេង​ដៃ​ផ្នែក​ខាងក្រោយ​នៃ​បន្ទប់ទទួលភ្ញៀវ​មាន​ទ្វារ​មួយ​នាំ​ទៅកាន់​បន្ទប់​គេង​ពីរ​និង​ទី​៣​ទល់មុខ​បន្ទប់​គេង​ទាំងពីរ​មាន​ទ្វារ​មួយទៀត​នាំទៅ​កាន់​រានហាល​ចំហៀង​និង​ជណ្ដើរ​ដែល​ធ្វើ​ពី​ឈើ​ផ្ចឹក​។​ចេញពី​ទ្វារ​នោះ​នៅ​ខាងឆ្វេង​ដៃ​​ប្រហែលជា​៥​ម៉ែត្រ​មានផ្ទះ​បាយ​មួយ​។​

​លោក​អនុប្រធាន​មន្ទីរ​បា​បញ្ជាក៎ថា​នៅ​ជំនាន់​ខ្មែរក្រហម​កានកាប់​ផ្ទះ​នេះ​ត្រូវបាន​គេ​យក​ធ្វើជា​កន្លែង​សំរាប់​បោក​ស្រូវ​ដាក់​សំភារៈ​ហើយ​និង​ធ្វើជា​ផ្ទះបាយ​រួម​ដែលជា​ហេតុ​បណ្ដាលអោយ​ខូចខាត​អស់​ពាក់កណ្ដាល​នៅ​ផ្នែក​ខាងក្រោយ​គឺ​ផ្ទះបាយ​បច្ចុប្បន្ននេះ​។​ផ្ទះ​បុរាណ​មានការ​ទាក់ទាញ​ចំពោះ​ភ្ញៀវ​ជនជាតិ​បារាំង​មាន​ចំនួន​ច្រើនជាងគេ​និង​អាច​ទស្សនា​ពី​ជីវភាព​ប្រជាជន​ដែល​រស់​នៅតាម​ដងស្ទឹង ប្រកប​រប​ដាំ​បន្លែ នេសាទ​ត្រី​។​

​ដំណើ​កំសាន្ត​ឆ្ពោះទៅកាន់​ផ្ទះ​បូរាណ​គឺជា​ដំណើ​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ដែល​ធ្វើអោយ​ភ្ញៀវ​មិនអាច​បំភ្លេចបាន​ដោយសារតែ​ពេល​ទៅ​ទស្សនា​នៅ​ទីនោះ​បានឃើញ​ផ្ទះ​បូរាណ​ចាស់ៗ​បង្កប់​ដោយ​លក្ខណៈ​ស្ថាបត្យកម្ម​ខ្មែរ​ដែល​នៅ​គង់វង្ស​ដូចជា​ឧបករណ៍ប្រើប្រាស់​សំរាប់​ការងារ​កសិកម្ម​សិប្បកម្ម​តម្បាញ​ក្បូរ​ក្បាច់រចនា​លំនៅដ្ឋាន​ដែលជា​រចនាបទ​ខ្មែរ​បូរាណ​។​

​មិនតែប៉ុណ្ណោះ​ភូមិ​នេះ​ភូមិ​នេះ​សម្បូរ​ទៅដោយ​ដំណាំ​ហូប​ផ្លែ​យ៉ាង​សម្បូរបែប​ហើយ​អ្នកស្រុក​អាច​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ពឹងផ្អែក​វិស័យ​កសិកម្ម​មាន​ត្បាល់កិនស្រូវ​ប្រើ​ដោយ​ដៃ​ម៉ាស៊ីនកិនស្រូវ​បុរាណ​សិប្បកម្ម​តប្បាញ​រហូតមក​ដល៎​ប​ច្ចុ​ប្ប​ន្ហើ​យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ឬ​អន្តរជាតិ​អាច​ជូ​ល​ផ្ទះ​បុរាណ​នេះ​ស្នាក់នៅ​ពេលយប់​ថ្ងៃ​បាន​ដោយមាន​តម្លៃថោក​និង​មាន​សុវត្ថិភាព​ទៀតផង​ពិសេស​ចំពោះ​អ្នកមាន​ចំណង់​ចំណូលចិត្ត​ភាពស្ងប់ស្ងាត់​និង​អ្វើ​ការស្រាវជ្រាវ​ប្រវត្តិ​ពី​បុរាណកាល​៕S

​រូប​ថ​តៈ​ផ្ទះ​បុរាណ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំមាន​ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះ​កិង​និង​ឧបករណ៍​កសិកម្ម​បុរាណ​មាន​ត្បាល់កិនស្រូវ​ម៉ាស៊ីនកិនស្រូវ​ដោយ​ដៃ​ដែល​នៅ​សេសសល់​