ភេទ​ទី​៣​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ បុក​រះ​រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង របួសធ្ងន់​២​នាក់​

413
ចែករម្លែក
  • 172
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: មនុស្ស​២​នាក់​រងរបួស​ធ្ងន់ ម្នាក់​រលាក​រលួយ​ជើង ខ្លួន និង​ម្នាក់ទៀត​បាក់ជើង ក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ស្លៀកពាក់​ធ្វើជា​ប្រុស បើក​បុក​រះ​រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​ផ្សារ​សុ​ិ​ន​ជូ​រី ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1659 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ស្លៀកពាក់​ធ្វើជា​មនុស្ស​ប្រុស​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក​បើក​ពី​លិចទៅ​កើត​ល្បឿន​លឿន ជ្រុល​ទៅបុក​ពីក្រោយ ម៉ូតូ ម៉ា​កលេត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 1AD-1039 បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​បន្ត​ទៅបុក​ពីក្រោយ រថយន្ត ម៉ាក​កូរ៉ូឡា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9480 រថយន្ត​បង្ក​បែក​កង់​មុខ​ខាងឆ្វេង រេ​ទៅបុក​រថយន្ត RAV4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-3893 ដែល​បើក​ច្រាសទិស ពី​កើ​តទៅ​លិច ហើយ​រថយន្ត​បង្ក​ទៅបុក​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ បន្ថែមទៀត អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ អ្នកបើកបរ​ម៉ូតូ​លេ​ត រលាក​រលួយ​ជើង ខ្លួន ដោយសារ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បែក​កាទែរ ហូរ​ប្រេង​ហ្វ្រាំង​ស្រោច​លើ និង​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ របួស​បាក់ជើង​ស្តាំ រថយន្ត​ចំនួន​៣​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង​រង​ខូចខាត​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​២​នាក់​ត្រូវបាន​រថយន្ត​គ្លីនិក​រស្មី​ដឹកយក​ទៅ ចំណែក​រថយន្ត​និង​ម៉ូតូ​ក្នុងករណី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ចុះទៅ​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ក្រុងភ្នំពេញ រួមទាំង​ឃាត់ខ្លួន​ស្ត្រី​បើកបរ​បង្ក​ផងដែរ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕ ល​