ភេសជ្ជៈ​ប៉ូវ​កម្លាំង ល្អ ឬ​អាក្រក់​?

327
ចែករម្លែក

​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគច្រើន​មាន​ផ្ទុក​នូវ​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន​មាន​ជាតិ​ស្ករ និង​សារធាតុ​ដទៃទៀត​អាច​បង្កើន​ថាមពល​រាងកាយ​ក្នុង​រយៈពេល​មួយ​យ៉ាងខ្លី ទោះជា​យ៉ាងណា វា​នឹង​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​មួយចំនួន​ផ្សេងទៀត​។​

​ឧទាហរណ៍ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់ ហើយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​សារធាតុ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក អាច​នាំ​កើតមាន ៖
• រោគ​សរសៃរ​ប្រសាទ​
• ឆាប់​ខឹង​
• ការ​គេង​មិន​លក់​
• ចង្វាក់បេះដូង​ដើរ​ញាប់​
• សម្ពាធ​ឈាម​កើនឡើង​។​

​ការ​លាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាមួយ​គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ច្រើន​ទៀត​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​បន្ថយ​អារម្មណ៍​ស្រវឹង ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ការផឹក​ស្រា​កាន់​តែមាន​ភាព​ធ្ងន់ធ្ងរ និង​ការរង​របួស​ដែល​ទាក់ទង​ទៅនឹង​គ្រឿង​ស្រវឹង​។​

​ចំពោះ​មនុស្ស​ភាគច្រើន​ដែល​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ម្តងម្កាល​គឺជា​ការល្អ ពីព្រោះ​ប្រសិនបើ​អ្នក​អស់កម្លាំង វា​ជា​វិធី​ជំរុញ​ថាមពល​ដល់​រាងកាយ​ដ៏​ល្អ​មួយ​។​

​ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង ឬ​សម្ពាធ​ឈាម​ខ្ពស់ អ្នក​ត្រូវ​សាកសួរ​គ្រូពេទ្យ​ជាមុន មុននឹង​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​មួយចំនួន​។ ក្មេង​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន គួរ​ជៀសវាង ឬ​កំណត់​ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំងនេះ​៕ ដោយៈ health.com.kh