ភេសជ្ជៈ​មាន​ប្រយោជន៍​ចំពោះ​ជំ​ងឹ​គ្រោះ​តម្រង់​នោម

383
ចែករម្លែក

​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​តែង​កើតឡើង​នៅពេល​ជាតិ​កាល់ស្យូម​មាន​វត្តមាន​ច្រើន​លើស​ពេក​ក្នុង​តម្រងនោម​។ ក្រួស​ក្នុង​តម្រងនោម​អាច​បង្ក​ការឈឺចាប់​ខ្លាំង​នៅពេល​វា​ប្រែ​ជាមាន​ទំហំ​ធំ​។ ការទទួល​ទាន​ទឹក​ច្រើន​អាចជួយ​កម្ចាត់​គ្រួស​ចេញពី​តម្រងនោម​បាន ប៉ុន្តែ​ក៏​នៅមាន​វិធី​ងាយៗ​ផ្សេងទៀត​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​។ ថា​តើ​វិធី​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ទឹក

​ជាធម្មតា​យើង​ត្រូវបាន​ណែនាំ​ឱ្យទទួល​ទាន​ទឹក​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​នៅពេល​អ្នក​ចង់​កម្ចាត់​ក្រួស​ចេញពី​តម្រងនោម​នោះ​ចូរ​ទទួលទាន​ឱ្យដល់ ១២ កែវ​ទើប​ប្រសើរ​។ បើទោះជា​ក្រួស​ត្រូវបាន​កម្ចាត់​ចេញ​ហើយ​ក៏ដោយ ក៏​គួរ​បន្ត​ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ វិធី​ងាយ​បំផុត​ដើម្បី​អាច​ដឹងថា​តើ​រាងកាយ​ខ្វះ​ជាតិ​ទឹក ឬក៏​អត់​នោះ គឺ​តាមរយៈ​ការពិនិត្យ​មើល​លើ​ពណ៌​នៃ​ទឹកនោម​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​លឿងចាស់ ឬ​ដិត​ខ្លាំង នោះ​បានន័យថា រាងកាយ​ត្រូវការ​ជាតិ​ទឹក​បន្ថែម​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល​នោះ​មានន័យថា រាងកាយ​រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ​។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម

​ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹក​ធម្មតា ១ កែវ ហើយ​ទទួលទាន​ភេសជ្ជៈ​នេះ​ជាប្រចាំ​នៅមុន​ពេល​អាហារ​ទាំង ៣ ពេល រហូតដល់​អាកា​រៈ​ធូរស្បើយ​។ អ្នក​ក៏​អាចអនុវត្ត​រូបមន្ត​នេះ​ម្ដង ឬ ២ ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការកកើតឡើង​នូវ​ក្រួស​ក្នុង​តម្រងនោម​។ ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​បំបែក​ក្រួស​ក្នុង​តម្រងនោម​ឲ្យ​ក្លាយជា​តូច​រហូត​អាច​ហូរ​ចេញ​ក្រៅ​បាន​។​

៣. ទឹកក្រូច​ឆ្មារ​

​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​មួយទៀត​នោះ គឺ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​។ ក្រូចឆ្មារ​ជា​ប្រភព​នៃ​សារធាតុ citrate ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ជាតិ​សូ​ដ្យូ​ម​មិន​ឲ្យ​ប្រមូលផ្ដុំ​កកើត​ជា​ក្រួស​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ អាចជួយ​កាត់បន្ថយ​ទំហំ​នៃ​ក្រួស​រហូត​អាច​ហូរ​ចេញពី​តម្រងនោម​បាន​យ៉ាង​ងាយ​។ វា​ក៏​ជួយ​រារាំង​ការរីក លូតលាស់​នៃ​ពពួក​បាក់តេរី​ផងដែរ​។​

៤. ទឹកដូង​

​ភេសជ្ជៈ​ធម្មជាតិ​មួយទៀត​ដែល​ជួយ​កម្ចាត់​គ្រួស​ក្នុង​តម្រងនោម គឺ​ទឹកដូង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកដូង​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ កែវ​ក្នុង​មួយថ្ងៃ​ជាប្រចាំ ដើម្បី​បង្កើន​ការឈឺ​នោម​បង្ហូរ​គ្រួស​ចេញ​។ ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​វត្តមាន​ក្នុង​ទឹកដូង ក៏​អាចជួយ​បំបែក​គ្រួស​ផងដែរ ដូច្នេះ​អ្នក​អាច​កម្ចាត់​វា​ចេញពី​តម្រងនោម​បាន​យ៉ាង​ងាយ​។​

៥. ម្ស៉ៅ Baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ Baking soda ១ ស្លាបព្រាយ​បាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​កន្លះ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ភ្លាម​ជាការ​ស្រេច​៕​ ​ដោយៈ health.com.kh