ភេសជ្ជ​, ភាគ​, ភ័ព្វ​, សំណាង​, ភប់​, ភព​, សំណង់​, សំណឹក​

385
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​
ភេសជ្ជ ភេ​ស័​ច សំ​.; បា​. ( ន​. ) (​ភេសជ្ជ​; ភេ​ឞ​ជ្ជ ឬ ភៃ​ឞ​ជ្យ​) ឱសថ​, ថ្នាំ​បំបាត់រោគ​, ថ្នាំ​រម្ងាប់រោគ (​បារ​. Médicament) ។ ភេសជ្ជ​ទាន ការ​ឲ្យ​ថ្នាំ​រម្ងាប់រោគ ។ ភេសជ្ជបរិក្ខារ គ្រឿង​ថ្នាំ​, ថ្នាំ​គ្រប់យ៉ាង សម្រាប់​រម្ងាប់រោគ ។ ភេសជ្ជពាណិជ អ្នកលក់​ថ្នាំ​រម្ងាប់រោគ ។ ភេសជ្ជពាណិជ្ជ ជំនួញ​លក់​ថ្នាំ​រម្ងាប់រោគ ។ សព្វថ្ងៃ​ខ្មែរ​ប្រើពាក្យ ភេសជ្ជ នេះ​សំដៅយក​គ្រឿង ទឹក​ផ្សេងៗ​ទៀត​ក្រៅពី​សុរា​និង​មេរ័យ ដូចជា​ទឹកក្រូច​, កាហ្វេ​ជាដើម : ជប់លៀង​ភេសជ្ជៈ​; ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ ។

​ភាគ ភាក សំ​. បា​. ( ន​. ) ចំណែក : ចែកជា ៤ ភាគ​, ច្រើន​ភាគ ។ ភាគទាន (​ភា​គៈ​–) ចំនួន​ប្រាក់​រៃអង្គាស​ដែល​ជន​ម្នាក់ៗ​ចូលក្នុង​កិច្ចការ​កុសល​ណាមួយ : បង់​ភាគទាន​ប្រចាំខែ ចំនួន ២០ រៀល​; ឃោសនា​សុំ​ឲ្យ​គេ​ជួយ​ចូល​ភាគទាន ។ ភាគ ភាក សំ​. បា​. ( ន​. ឬ គុ​. ) ជោគ​, បុណ្យ​, ស្រីសួស្ដី ។​ល​។ ឬ​ដែល​មានជោគ​, មានបុណ្យ​, មាន​ស្រីសួស្ដី ។​ល​។ ព្រះ​មាន​ព្រះ​ភាគ ព្រះ​មានជោគ​, ព្រះ​មានបុណ្យ (​ព្រះសម្មាសម្ពុទ្ធ​) ។

​ភ័ព្វ ភាប់ បា​.; សំ​. ( គុ​. ) (​ភ​ព្វ​; ភ​វ្យ​) ដែល​គួរ​, ដែល​គួរ​ដល់​កិច្ចការ​; ដែលមាន​សំណាងល្អ​, ដែលមាន​សេចក្ដីសុខ ។ ភព្វបុគ្គល (​ភាប់​ពៈបុ​ក​-​គល់​) បុគ្គល​ដែលមាន​សំណាងល្អ​; បុគ្គល ដែល​គួរ​បួស​ជា​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​បាន ។ ភព្វរូប (​ភាប់​ពៈ​–) ដែលមាន​សភាព ដ៏​សមគួរ ។ ន​. សេចក្ដីសុខ​, ការគួរ​; លាភ​; ការរស់នៅ​… ។ ខ្មែរ​ច្រើន​សំដៅ​សេចក្ដី​ថា “​សំណាង​, ព្រេងសំណាង​” : មានភ័ព្វ​, ឥត​ភ័ព្វ ។ បុណ្យ​ភ័ព្វ បុណ្យ​សំណាង ។ ភ័ព្វព្រេង សំណាង​ពី​ព្រេងនាយ ។

​សំណាង ( ន​. ) អំពើ​ដែល​កសាង​, ភ័ព្វព្រេង​, ព្រេង​ពី​នាយ : សំណាងល្អ​, សំណាងអាក្រក់​, សំណាងតិច ។ មានសំណាង មានភ័ព្វ​ព្រេង​ល្អ​, មានបុណ្យ​ភ័ព្វ​ពី​ព្រេងនាយ​មក ។

​ភប់ ស​. ( កិ​. ) (​ព​ប អ​. ថ​. ផុ​ប​) ចួប​, ប្រទះ​; ប្រសព្វ​; ច្រើន​និយាយថា ភប់ ប្រសព្វ គឺ​បាន​គ្នា ជា​គូស្រករ​, នៅ​រួមសុខ​រួមទុក្ខ ។ ភប់ភាន់ ឬ ភប់ភ័ន្ត ប្រព្រឹត្តល្មើស​ដោយ​ភាន់ច្រឡំ​; ដើរហើរ​, ស្មន់​អ​ន្ម​ករ ។

​ភព ភប់ សំ​. បា​. ( ន​. ) (​ភ​វ​, វ > ព​) សេចក្ដីចម្រើន​; ដំណើរ​កើត​; ប្រទេស​ឬ​ទី​សម្រាប់​សព្វ សត្វ​កើត​ស្លាប់​, លោក : សត្វ​ទាំងឡាយ​តែង​អន្ទោលកើតស្លាប់​ក្នុង​ភព​តូច​ភព​ធំ ។ ទាំង​ផែន​ភព ឬ ទាំង​ភព​ផែន ទាំង​ពិភពលោក ។ នៅក្នុង​ភព នៅក្នុង​លោក ។

​សំណង់ ( ន​. ) ការសង់​, ការកសាង​, ការប្រជុំ​ផ្តុំ​គ្រឿង​ស​ម្កា​រៈ​ធ្វើ​ឲ្យ​កើត​បានជា​លំនៅ​ជាដើម : សំណង់ផ្ទះ​, ពិនិត្យមើល​សំណង់​ព្រះវិហារ​; គ្រឹះស្ថាន​, ប្រាសាទ​ឬ​ស្ពាន​ជាដើម​ដែល​គេ បាន​សង់​រួចហើយ : គួរ​កោតសរសើរ​ប្រាសាទ​ថ្ម​នគរវត្ត ដែលជា​សំណង់​ដ៏​អស្ចារ្យ​របស់ បុព្វបុរស​ខ្មែរ ។

​សំណឹក ( កិ​. ) នឹកឃើញ​ទោស​របស់ខ្លួន​, រឭក​ឃើញ​កំហុស​ខ្លួន : សំណឹក​ទោស​ខ្លួន (​បុ​. សរ​. សំនឹក អ​. ថ​. –​ណឹ​ក​) ។ ប្រើ​ជា ន​. ក៏បាន : មនុស្ស​ខ្វះ​សំណឹក ។ ( ន​. ) កន្លែង​ដែល​សឹក ដែល​រិល​, ស្នាម​ដែល​សឹក : សំណឹកថាស​, សំណឹកសំពត់ ។ ( និ​. ) បំណាច់​; បើ​បានជា : សំណឹក​ប្រាស បំណាច់នឹង​ប្រាស​, បើ​បានជា​ប្រាស : សំណឹក​នឹង​ប្រាស​គួរ​ផ្តែផ្តាំ ឲ្យ​ប្អូន​បាន ចាំ​ពាក្យ​មួយ​ម៉ាត់ នេះ​ស្រាប់តែ​ឃ្លាត​ចេញទៅ​បាត់ ស្ងាត់ឈឹង​ឥត​លេចដំណឹង​សោះ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា