ភែ​ទ្រិ​ក​ក្លាយ​វើត​ប្រាប់​ឱ្យ​ក្លិប Barcelona ផ្ទេរ​ខ្សែប្រយុទ្ធ​ម៉ា​គូស​រ៉ា​ហ្វ​ដ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

411
ចែករម្លែក

ភែ​ទ្រិ​ក ក្លាយ​វើត (Patrick Kluivert) ជឿថា ក្លិប Barcelona គួរ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដើម្បី ជំនួស​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ។​
​ ​
អតីត​ខ្សែប្រយុទ្ធ​ក្លិប Liverpool រូបនេះ នៅមាន​អនាគត វែងឆ្ងាយ​នៅឡើយ ហើយ​រកបាន មិនតិចជាង​១៦​គ្រាប់​ទេ នៅ​គ្រប់ ក្របខ័ណ្ឌ​ប្រកួត​នៅ​រដូវ​កាល​នេះ ។ ប៉ុន្តែ​នៅពេលនេះ ស្វា​រ៉េ​ស មាន​វ័យ ៣២​ឆ្នាំ​ហើយ ហើយ​ក្លាយ​វើត គិត ថា Barcelona គួរតែ​ពិនិត្យមើល រ៉ា​ហ្វ​ដ ខ្សែប្រយុទ្ធ​វ័យក្មេង​របស់ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ។​
​ ​
វីរបុរស​សញ្ជាតិ​ហូ​ឡង់ រូបនេះ ដែល​ធ្លាប់​បង្ហាញមុខ​១៨០ លើក​សម្រាប់​ក្រុម Barcelona បាន និយាយថា “​ខ្ញុំ​ពេញចិត្ត​ម៉ា​គូស រ៉ា​ហ្វ​ដ មែនទែន ។ វា​ពិតជា​ពិបាក​ក្នុងការ នាំយក​កីឡាករ​រូបនេះ ប៉ុន្តែ​គាត់​ពិត ជា​កីឡាករ​ល្អ​ម្នាក់​” ។​
​ ​
​លោក​បន្តថា “​ខ្ញុំ​មិនឃើញ មាន​កីឡាករ​ច្រើន​ដែល​អាច​លេង នៅ​ក្លិប Barcelona ។ ប្រហែលជា ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង អាច លេង​បាន ។ មិនមាន​ច្រើន​ទេ ។ ប្រហែលជា​កីឡាករ​វ័យ ក្មេង​មួយ ចំនួន​អាច​លេង​នៅ​ក្របខ័ណ្ឌ La Liga ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ម៉ា​គូស រ៉ា​ហ្វ​ដ គឺ​សក្តិសម​ជាងគេ​” ។​

​លោក​ក្លាយ​វើត និយាយ ថា “​ខ្ញុំ​គិតថា ម៉ា​គូស មាន​ទេព កោសល្យ ឥរិយាបថ​ល្អ និង​រហ័សរហួន ។ គាត់ អា​ចរក​គ្រាប់​បាល់​បាន ។ គាត់​មិន មានឈ្មោះ​ក្នុង​ក្រុម​ជម្រើស​១១​នាក់ ដំបូង​របស់ យូ​ណាយ​ធី​ត​ជា​ទៀងទាត់​ទេ ហើយ ប្រហែលជា​គាត់​ចង់​ប្តូរ​ក្លិប ។ ដូច្នេះ ហេតុអ្វី​មិន​នាំ យក​គាត់​?” ។​
​ ​
រ៉ា​ហ្វ​ដ រីករាយ​នឹង​រដូវ​កាល ដ៏​ជោគជ័យ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហើយ​រកបាន ១០​គ្រាប់ នៅ​គ្រប់​ការប្រកួត​សម្រាប់​ក្រុម បិសាច​ក្រហម ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ​ម៉ា​គូស រ៉ា​ហ្វ​ដ