ភែ​ទ្រី​ក វី​អេ​រ៉ា និយាយ​សម្រាល​ជុំវិញ​ការ​អះអាងថា លោក​អាច​នឹង​ចូល​ដឹកនាំ​ក្រុម អា​សេណ​ល​

102
ចែករម្លែក

លោក ភែ​ទ្រី​ក វី​អេ​រ៉ា (Patric Viera) បាន​និយាយថា ការងារ​ដឹកនាំ​ក្រុម អា​សេណ​ល​(Arsenal) មាន​ភាពស្មុគស្មាញ​ណាស់ ខណ​:​មានការ​ភ្ជាប់​លោក​ទៅនឹង​ការងារ​នៅ​ទីក្រុង​ឡុង​ដ៏​នេះ​។​
​ ​
លោក អ៊ូ​ណៃ អេ​មឺ​រី ( Unai Emery) ត្រូវបាន​ក្លិប Arsenal បណ្តេញចេញ​កាល​ពិ​ថ្ងៃ​សុក្រ បន្ទាប់ពី​ដឹកនាំ​ប្រាំពី​ប្រកួត​ដោយ​គ្មាន​ឈ្នះ​មួយ​ប្រកួត​សោះ​។
​ ​
មាន​បេក្ខភាព​ជាច្រើន​ត្រូវបាន​ផ្គូផ្គង​សម្រាប់​តួនាទី​ជា​គ្រូបង្វឹក ហើយ​លោក វី​អេ​រ៉ា ក៏​ស្ថិតក្នុង ចំណោម​បេក្ខភាព​ដែល​គេ​ចាប់អារម្មណ៍​ផងដែរ​។​
​ ​
លោក វី​អេ​រ៉ា បាន​ថ្លែង​នៅក្នុង​ស​ន្នី​សិទ​កាសែត​ថា “​មានរឿង​ច្រើនណាស់​ដែល​លោក​មិនអាច គ្រប់គ្រង​បាន​។ គ្រប់គ្នា​និយាយ​រឿង​ច្រើន​ដែលមាន​ទាំង​ពិត​និង​មិន​ពិត​”​។​
​ ​
លោក វី​អេ​រ៉ា បន្តថា “​ខ្ញុំ​មិនអាច​និយាយ​អ្វី​បាន​ទាំងអស់​អំពី​រឿងនេះ​។ ខ្ញុំ​ក៏ដូចជា​អ្នក​ទាំងអស់ គ្នា​ដែរ ខ្ញុំ​អាន​។ ខ្ញុំ​មើល​។ ខ្ញុំ​បានឮ​។ តែ​ប៉ុណ្ណឹង​ឯង​”​។​
​ ​
​តាម​ដឹងថា លោក នូ​ណូ អេ​ស្ព្រី​ត សាន​តូ (Nuno Esprito Sato) គឺជា​បេក្ខភាព​នាំមុខគេ ប៉ុន្តែ​គេ ជឿថា លោក នូ​ណូ មិន​ស័​ក្កិ​សម​នឹង​តួនាទី​នេះ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ភែ​ទ្រី​ក វី​អេ​រ៉ា (Patric Viera)