ភោជនីយដ្ឋាន​ខេ​មា​អង្គរ​ថ្មី​ត្រូវបាន​បើក​បម្រើ​ជា​ផ្លូវការ​ក្នុង​ខេត្តសៀមរាប​

477
ចែករម្លែក

ដោយ:​សុផល​/សៀមរាប ៖ ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច ថា​លាស​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​បាន​បើកសម្ពោធ​សាខា​ទី​បី​របស់​ភោជនីយដ្ឋាន​ខេ​មា​ស្ថិតក្នុង​ខេត្តសៀមរាប​មាន​ឈ្មោះថា​ភោជនីយដ្ឋាន​ខេ​មា​អង្គរ​ដែលមាន​ទីតាំងនៅ​តាម​បណ្តោយ​ស្ទឹង ភូមិ​វត្ត​បូរ​ណ៍ ឃុំ​សាលា​កម្រើក ខេត្តសៀមរាប​។​ភោជនីយដ្ឋាន​នេះ​នឹង​បើក​បម្រើ ជា​រៀង​រាល់ថ្ងៃ​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០:៣០​នាទី​យប់​។​

ភោជនីយដ្ឋាន​ខេ​មា​អង្គរ​នៅតែ​បន្ត​បម្រើ​ជូន​ដល់​ភ្ញៀវ​នូវ​អាហារ​ ដែលមាន​រសជាតិ​ដើម​ជាមួយ​ឈុត​អាហារ ទទួលទាន​ដោយ​សេរី នំ​បុ័ង​រសជាតិ​បែប​បារាំង ឈី​ស សាច់​បន្ទះ​ស្តើងៗ នំ​ខេ​ក និង​គ្រឿង​បរិភោគ ជាច្រើន​ទៀត​។​

ភោជនីយដ្ឋាន​ខេ​មា គឺ​និយាយ​អំពី​ភាព​រីករាយ និង​អារម្មណ៍​អស្ចារ្យ​ជាមួយ​ការទទួល​ទាន​អាហារ​។ មិន​ថា​ពេលព្រឹក ពេល​រសៀល ឬ​ពេលយប់ ភោជនីយដ្ឋាន​ខេ​មា​តែង​តែមាន​អ្វី​ពិសេសៗ​សម្រាប់​លោក អ្នកជា​និច្ច​ដូចជា ការទទួល​ទាន​ដោយ​សេរី​សម្រាប់​អាហារ​ពេលព្រឹក ការទទួល​ទាន​ដោយ​សេរី​សម្រាប់ អាហារ​ពេល​ថ្ងៃត្រង់ និង​ការ​ទទួលទាន​អាហារ​និង​ស្រា​ពេល​ល្ងាច​ឬ​ការទទួល​ទាន​ទឹកតែ​ពេល​រសៀល​។​
​ ​

អ្នកនាង Céline អ្នកគ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន ខេ​មា​អង្គរ​សៀមរាប បាន​មាន​ប្រសាសន៍ ថា​“​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ណាស់ ដែល​បាន​នាំយក​ទស្សនាទាន​របស់​ភោជនីយដ្ឋាន​ខេ​មា មកកាន់ ខេត្តសៀមរាប​។​ពួកយើង​នឹង​ផ្តល់ជូន​នូវ​អាហារ​ដែលមាន​គុណភាព សេវាកម្ម​ដែល​ល្អឥតខ្ចោះ និង​បរិយាកាស​ដ៏​អស្ចារ្យ សម្រាប់​ភ្ញៀវ​ដើម្បី​រីករាយ​ជាមួយ​ខេ​មា​”​។​

អ្នកនាង Céline បានឱ្យដឹងថា​ខេ​មា​អង្គរ​ជា​ភោជនីយដ្ឋាន​ថ្មី​មួយ ដែល​បើក​បម្រើ​ខាង​វិស័យ​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប​ដែលមាន​តម្លៃ សមរម្យ គុណភាព​ខ្ពស់ និង​មាន​បរិយាកាស​ល្អ​ក្នុងការ​ទាក់ទាញ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ ៕B/

ភោជនីយដ្ឋាន​ខេ​មា​អង្គរ​ថ្មី​ត្រូវបាន​បើក​បម្រើ​ជា​ផ្លូវការ​ក្នុង​ខេត្តសៀមរាប​