ភោជនីយដ្ឋាន​ស្រាត​ដំបូងបង្អស់​នៅ​ក្រុងប៉ារីស បិទទ្វារ​ក្រោយ​បើក​បាន​ជាង​មួយឆ្នាំ​

253

ភោជនីយដ្ឋាន​ស្រាត​ដំបូងបង្អស់​នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​បង្ខំចិត្ត​បិទទ្វារ​ហើយ ក្រោយ​បើក​ដំណើរការបាន​មួយឆ្នាំ ៣ ខែ​ដោយសារតែ​ហេតុផល​មិនសូវមាន​ភ្ញៀវ នេះ​បើ​យោង តាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៨ ខែមករា​។​
​ ​
​លោក ម៉ៃ (Mike) និង​លោក ស្តេ​ហ្វា​ន សា​ដា (Stephane Saada) ដែលជា​ម្ចាស់​ភោជនីយដ្ឋាន “​អូ​ណា​ជូ​រែ​ល​” (O’naturel) មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​១២ ក្នុង​ទីក្រុង​ប៉ារីស​ខាងលើនេះ ទម្លាយ​ឱ្យដឹងថា ភោជនីយដ្ឋាន​នេះ​នឹង​បិទទ្វារ​ជា​អចិន្ត្រៃយ៍​នៅ​ខែកុម្ភៈ​ខាងមុខ​។​
​ ​
​បុរស​ទាំងពីរ​ដែល​បាន​បើក​ភោជនីយដ្ឋាន​នេះ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ និយាយថា “​យើង​នឹង​ចងចាំ​រឿង​ល្អៗ ពេលដែល​ពួកយើង​ជួប​មនុស្ស​ស្អាតៗ និង​ភ្ញៀវ​ដែល​បានធ្វើ​ការចែក រំលែក​បទពិសោធន៍រ​បស់​ខ្លួន​”​។
​ ​
លោក ម៉ៃ និង​លោក ស្តេ​ហ្វា​ន ដែលជា​កូនភ្លោះ​វ័យ ៤២​ឆ្នាំ​បានសម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន ស្រាត​គួរឱ្យភ្ញាក់ផ្អើល​ទោះបីជា​ពួកគាត់​មិនមែនជា​អ្នក​ចូលចិត្ត​ស្រាត​បង្ហាញ​កេរ្តិ៍ខ្មាស កណ្តាល​វា​ក្ដី​។​
​ ​
ពួកគាត់​និយាយថា ពួកគាត់​មិនមែនជា​អ្នក​ចូលចិត្ត​ស្រាត​បង្ហាញ​កេរ្តិ៍ខ្មាស​កណ្តាល​នោះទេ​។ មូល​ហេតុដែល​ពួកគាត់​បើក​ភោជនីយដ្ឋាន​ស្រាត​នេះ​ដោយសារតែ​ពួកគាត់​មើលឃើញ​ឱកាស​រកស៊ី​នៅក្នុង​ប្រទេស​នេះ ដែលជា​គោលដៅ​អ្នក​ចូលចិត្ត​ស្រាត​បំផុត​របស់​ពិភពលោក​៕ ប្រែ​សម្រួល​: ខុម​