ភ័យ​តក់ស្លុត​និង​ឪពុក​ដេញ​កាប់សម្លាប់ ក្មេងប្រុស​ម្នាក់​បាន​រត់​ចូល​ព្រៃលាក់ខ្លួន មួយ​យប់ ទើប​អ្នកភូមិ​រកឃើញ​នាំយកមក​ពេទ្យ​

461
ចែករម្លែក
  • 714
    Shares

​ដោ​យ:​វណ្ណៈ​/​ព្រះ​សីហ​នុ ៖ ក្មេងប្រុស​ម្នាក់​រងរបួស​បែកក្បាល​ហូរឈាម ​ដេរ​ជាច្រើន​ថ្នេរ ត្រូវបាន​អ្នកភូមិ​ជួយ​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាពតក្កវិត ស្រុក​កំពង់​សិលា បន្ទាប់ពី​ឪពុក​ចិត្ត​តិ​រិ​ឆ្ឆាន ដេញ​កាប់ហើយរ​ត់ទៅ​ពួន​ក្នុងព្រៃ​ភ្នំ​អស់​១​យប់​។​

​ក្មេងប្រុស​រូបនោះ​ត្រូវបាន​អ្នកភូមិ​យកមក​សង្គ្រោះ​ដល់​មណ្ឌល​សុខភាព ស្រុក​កំពង់​សិលា នា​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ បន្ទាប់ពី​រូបគេ​រងរបួស​ក្បាល​នៅ​ភូមិ​ព្រៃ​ប្រសិទ្ធ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ហើយ​រត់​ពួន​ក្នុង​ព្រៃភ្នំ​រមណីយដ្ឋាន​ថ្ម​រូង តាំងពី​យប់​ថ្ងៃទី ២៣​ខែមករា​មកម្ល៉េះ​។​

​អ្នកភូមិ​ថ្ម​រូង​បាន​និយាយថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ពយ អាយុ​៦​ឆ្នាំ ត្រូវ​ឪពុក​កាប់​ត្រូវ​ក្បាល​ចំនួន​១​កាំបិតផ្គាក់ របួសធ្ងន់​ត្រូវបាន​ពួកគាត់​តាមរក ឃើញ​នៅ​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​នេះ​និង​បាន​បញ្ជូន​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្មេងប្រុស​រងគ្រោះ​នេះ​មាន​ឪពុក​(​ជនដៃដល់​)​ឈ្មោះ ងិន ថន​អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ធា អាយុ​២៥​ឆ្នាំ​(​បាន​រត់ចោល​កូន​តាំងពី​កើតមក​) បច្ចុប្បន្ន​ជនដៃដល់​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោកស្រី នូ​ច​ច​ន្ទ័​តារា ប្រធានមណ្ឌល​សុខភាពតក្កវិត ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ក្រុមគ្រូពេទ្យ​កំពុង ដុតដៃដុតជើង​ជួយ សង្គ្រោះ​បាន​ទាន់ពេល ប៉ុន្តែ​របួសស្នាម​នោះ​មាន​សភាព​គួ​សម​ដែរ ពេលនេះ​ក្មេងប្រុស​ហាក់បីដូច​ជាមាន​អាកា​រៈ ក្លាហាន រួសរាយ​បន្តិច​ហើយ​បន្ទាប់ពី​រូបគេ​បានទទួល​ការព្យាបាល និង​ហូប​អាហារ​ឆ្អែត​ជាធម្មតា​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នកភូមិ​បាន​អះអាងថា ជនដៃដល់​ជា​ឪពុក​ក្មេងរងគ្រោះ​នោះ មាន​សតិ​មិន​ប្រក្រតី គឺ​ខ្មោច​ចូល ពេលនេះ​ពួកគាត់​បាន​ចាប់ខ្លួន​យកទៅ​ឲ្យ​លោកសង្ឃ បរ​កម្រោល​បណ្តេញ​ខ្មោច​ចេញ​ហើយ ៕​B/

#