ភ័យ​ព្រលឹងចុងសក់ ពេល​យន្តហោះ​ទ័ពអាកាស​ហោះ​ទាប​សំដៅ​ទៅរក​អគារ​ខ្ពស់ៗ​

917
ចែករម្លែក

បុគ្គលិក​ការិយាល័យ​ជាច្រើន​បាន​រង​ការភិតភ័យ​បន្ទាប់ពី​យន្តហោះ​កងទ័ពអាកាស​ប្រទេស អូស្ត្រាលី​បាន​ហោះ​ក្នុង​កម្ពស់​ទាប​ខ្លាំង​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​អាគារ​ខ្ពស់ៗ​អំឡុង ពិធីបុណ្យ​ដ៏​ធំ​មួយ​។​

​យន្ដហោះ Boeing C-17 ខ្នាត​យក្ស​ខាងលើនេះ​គឺជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ Sunsuper Riverfire នៅ​ទីក្រុង​ប្រ៊ី​ស​បេន (Brisbane) រដ្ឋ​ឃ្វី​នស៍​លែ​ន (Queensland) ប្រទេស​អូស្ត្រាលី​។​

​តាមរយៈ​រូបភាព​ទាំងនេះ​បង្ហាញ​ពី​យន្តហោះ​នេះ​ហោះ​កាត់​ទីក្រុង​នេះ​តម្រង់​ឆ្ពោះទៅរក អាគារ​ខ្ពស់ៗ​គួរឱ្យ​ព្រឺព្រួច ហើយ​គេ​ស្តាប់ឮ​មនុស្ស​ស្រែក​ទាំង​ស្លន់ស្លោ​ថា “៩ កញ្ញា​” ដែល​សំដៅ​ដល់​ការវាយប្រហារ​ភេរវកម្ម​ទៅលើ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅ​សង្កាត់​មែន​ហា​ធែ​ន ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គារ ទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ដែល​បានសម្លាប់​មនុស្ស​អស់​ដល់​ទៅ ២.៩៩៦ នាក់​។

​ការហោះហើរ​បង្អួត​សមត្ថភាព​របស់​កងទ័ព​អាកាស​នេះ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​តាម បណ្តាញ​សង្គម​ថា ជា​ទង្វើ​ឆោតល្ងង់ និង​គ្រោះថ្នាក់​បំផុត​៕ ប្រែ​សម្រួល​: ខុម​