ភ័យ​លោះ​ព្រលឹងចុងសក់​! ចូល​នោម​ប្រទះឃើញ​សព​ចងក​សម្លាប់ខ្លួន​

452
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​រត់​ម៉ូតូឌុប​ម្នាក់​ចូល​នោម​ក្នុង​ដីឡូត៍​ទុកចោល​មួយកន្លែង ស្រាប់តែ​ប្រទះឃើញ​សព​បុរស​ម្នាក់​ចងក​ស​ម្លា​ប់​ខ្លួន នៅក្នុង​ទូរ​កុងតឺន័រ​មាន​ក្លិនស្អុយ​ចេញមកក្រៅ កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ កញ្ញា ឆ្នាំ ២០១៩​នៅ​ចំណុច​ដីឡូត៍​ទុកចោល តាមផ្លូវ​សុធារស ស្ថិតនៅ​ភូមិ​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

​សព​មានឈ្មោះ ម៉ៅ ប៊ុន ធឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិ​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​បុរស​អ្នករត់​ម៉ូតូ​ម្នាក់ បាន​ចូលទៅក្នុង​ដីឡូត៍​ទុកចោល​នោម តែ​មិនទាន់បាន​នោម​ផង ក៏មាន​ក្លិនស្អុយ ក្រឡេក​មើលចុះ​ឡើយ ក៏​ឃើញ​សព​បុរស​ម្នាក់​ចងក​ស​ម្លា​ប់​ខ្លួន​ក្នុង​ទូរ​កុងតឺន័រ​ទុកចោល ហើយក៏​ភ័យ​ស្លន់ស្លោ​រត់ចេញ​មក​ខាងក្រៅ ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​តែម្ដង​។

​ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍ កម្លាំង​នគរបាល​បាន​ចុះមក​ត្រួតពិនិត្យ​សព ដោយបាន​សហការ​នគ​របាល​ការិយាល័យ​បច្ចេកទេស​កោសល្យវិច័យ​ស្នងការ​រាជធានី​ភ្នំពេញ និង​មាន​គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។ ជា​លទ្ធផល​បាន​សន្និដ្ឋានថា ជា​ករណី​អត្តឃាត​។ សព​ប្រគល់​ឲ្យ​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​