ភ្ជុំបិណ្ឌ​បី​ថ្ងៃ ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ​ជាង​៩​ម៉ឺន​នាក់​ ​

241

(​ភ្នំពេញ​) ៖ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ភ្ញៀវទេសចរ​មក​កំសាន្ត មាន​ចំនួន​ប្រមាណ​៩២.០០០​នាក់ កើនឡើង​ប្រមាណ​១៥,២២%​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​


​ ​
​របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា ភ្ញៀវ​ចូល​ទស្សនា តាម​រមណីយដ្ឋាន​នានា​ក្នុងនោះ នៅ​រមណីយដ្ឋាន​ក្បាលឆាយ​ភ្ញៀវ​សរុប​ប្រ​មាណ ១២.២១៧​នាក់ ក្នុងនោះ​បរទេស​ចំនួន ៩៦​នាក់ រមនីយដ្ឋាន​ពិ​ច​និក​ភ្ញៀវ​សរុប ប្រមាណ​១.៥៩០​នាក់ ក្នុងនោះ​បរទេស​ចំនួន​១៥៨​នាក់ រមនីយដ្ឋាន​ថ្ម​រូង​ភ្ញៀវ​សរុប​ប្រមាណ ៦.៦០០​នាក់ ក្នុងនោះ​បរទេស ៧ នាក់​។​
​ ​
​ដោយឡែក ភ្ញៀវទេសចរ​ទៅ​កំសាន្ត នៅតាម​កោះ មាន​ចំនួន​៤.២៨៧​នាក់​ក្នុងនោះ ភ្ញៀវ​ខ្មែរ​មាន​ចំនួន​១.៧១១​នាក់ ស្រី ៨៣៩ នាក់ និង ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២.៥៧៦ នាក់ និង​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង សរុប ចំនួន​១.៤៥០ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧២៦​នាក់ និង​ភ្ញៀវ​អ​ន្រជាតិ ៦២៤​នាក់ ក្នុងចំណោម​នោះ​ពុំមាន​ភ្ញៀវ​ចូល តាម​នាវា​ទេសចរណ៍​ទេ​៕​ដោយៈ​វិបុល​/sn