ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ខ​ណះ​ប្រទះឃើញ​​​​​​កម្មការិនី​ម្នាក់​ដេកស្លាប់ សង្ស័យ​ត្រូវ​ឃាតក​អារ​.​ក​សម្លាប់​នៅក្នុង​រោងចក្រ «​ធី វ៉ា​យ អេ​ឡិ​ក​ទ្រិ​ក​» ខេត្តស្វាយរៀង​

466
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅក្នុង​រោងចក្រ​មួយកន្លែង ស្ថិត​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដោយសារ​កម្មការិនី​ម្នាក់ ត្រូវ​ឃាតករ អាក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​

​ករណី​ប្រទះឃើញ​សាកសព​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦៖០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ខណៈ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកសារព័ត៌មាន ទៅ​ផ្តិត​យក​រូបភាព​ក្បែរ​សាកសព​នោះទេ​។​

​ចំណែកឯ​ទិដ្ឋភាព​នៅ​ខាងក្រៅ​រោងចក្រ​វិញ​មាន​កម្មករ កម្មការិនី ប្រជាពលរដ្ឋ​ចោម​រោម​មើល​យ៉ាងច្រើន​កកកុញ ដើម្បី​រង់ចាំ​មើល​សមត្ថ​កិច្ច​ចាប់​ជនដៃដល់ មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ខឹម ពិសាល ភេទ​ស្រី អាយុ​​២៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​រកា ឃុំ​ព្រៃ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យកមក​បិត​ចិតបន្លែ​អា ក​សម្លាប់​តែម្តង ។​ហើយ​កម្មការិនី​រងគ្រោះ​នេះ បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ភ្លើង លំអ​គ្រប់​ប្រភេទ «​ធី វ៉ា​យ អេ​ឡិ​ក​ទ្រិ​ក ឯ​.​ក​»​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គី​ហ្គា​ដើម​ពោធិ ។​

​ប្រភព​ដដែល​បាន​បន្តថាៈ​បច្ចុប្បន្ន​សម​ត្ថ​កិច្ច​ជំនាញ​ទទួលបាន​តម្រុយ​ខ្លះៗ​ហើយដោយ​បានដាក់​ការសង្ស័យ​ទៅលើ​បុរស​ម្នាក់​ដែលជា​សង្សារ​ជនរងគ្រោះ​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា​ជា​អ្នកដៃដល់​ហើយ​មូលហេតុ​នៃ​ការសំលាប់​មនុស្ស​នេះ​សង្ស័យ​អាច​បណ្តាលមកពី​ការ​ប្រ​ច័​ណ្ទ​ដោយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ក្រោយពេល​បាន​ប្រព្រឹត្ត​។​

​ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ព័​ត៍​មាន​ជាបឋម​ដោយ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ប្រាប់ថា ករណីនេះ ជា​ករណី​ឃាតកម្ម ឬ​យ៉ាងណា​នោះទេ រង់ចាំ​ការស្រាវជ្រាវ​បន្ត​៕B/