ភ្ញាក់ផ្អើល​ទៀតហើយ​! មាន​បុរស​ម្នាក់​ដេកស្លាប់​នៅមុខ​ឡាន ទាំង​ដៃ​កាន់​កាំភ្លើងខ្លី​

2175
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
ផ្អើល​តាំង​ព្រឹក​ព្រលឹម ដោយ​ពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ នៅលើ​ទ្រូងផ្លូវ ដោយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​ទៀតផង​។ ពលរដ្ឋ​ប្រទះឃើញ​សាកសព​នេះ នៅលើ​ដងផ្លូវ​ស្ថិតនៅ​ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា សាកសព​បុរស​ម្នាក់​ដេកស្លាប់​នៅមុខ​ឡាន ដោយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី និង​មាន​ស្លាកស្នាម ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល​។​

​សាកសព​បុរស​នេះ មិនទាន់​ដឹងថា ស្លាប់​ដោយសារ​មូលហេតុ​ធ្វើអត្តឃាត ឬ​អំពើ​ឃាតកម្ម អ្វី​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ និង​នគរបាល កំពុង​សហការ​ចុះមក​ការពារ​ទីតាំង ដើម្បី​ឲ្យ​ខាង​ជំនាញ​ខាង​កោសល្យវិច័យ​ធ្វើការ​ត្រួតពិនិត្យ​រក​ពី​មូលហេតុ នៃ​ការស្លាប់​នេះ​។ សព​ដេកស្លាប់​នៅមុខ​ឡាន​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB 8029៕ ល​