ភ្ញាក់ផ្អើល​ពេលធ្វើ​កំណាយ​ឃើញ​គំនូរ​ផ្គុំ​អាយុកាល​រាប់ពាន់​ឆ្នាំ

406
ចែករម្លែក

​គំនូរ​ផ្គុំ​មួយ​ផ្ទាំង​មាន​ចំណាស់​ដល់​ទៅ ១.៥០០ ឆ្នាំ​ដែល​ពណ៌នា​អំពី​សកម្មភាព​ព្រះយេស៊ូ គ្រិស្ត ឱ្យ​ចំណី​សត្វ ត្រូវបាន​រកឃើញ​គួរឱ្យភ្ញាក់ផ្អើល​អំឡុង​ពេលធ្វើ​កំណាយ​នៅ​ក្រុង​បុរាណ​មួយ​ជិត​សមុទ្រ​ហ្គា​លី​លី (Sea of Galilee)​។

​របកគំហើញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៃ​ព្រះវិហារ​ភ្លើង​ឆេះ ឬ Burnt Church នៅ​តំបន់ បុរាណវិទ្យា​ហ៊ី​ប​ប៉ូ​ស (Hippos) ប្រទេស​អ៊ីស្រាអែល ភាគ​ខាងជើង​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល និង​រំភើបចិត្ត​យ៉ាងខ្លាំង​ដល់​ក្រុម​អ្នក​បុរាណវិទ្យា​ដែល​បាន​ចំណាយពេល​ពេញ​មួយ​រដូវក្ដៅ​ធ្វើ​កំណាយ​ស្វែងរក​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​។

​តាម​ការ​អះអាងថា អគ្គិភ័យ​បាន​លេប​ត្របាក់​ព្រះវិហារ​ដែល​សាងសង់​ក្នុង​សតវត្សរ៍​ទី​៥ នេះ ប៉ុន្តែ​កម្រាល​ឥដ្ឋ​ដែល​គេ​ឆ្លាក់​ចេញ​ជា​ផ្ទាំងគំនូរ​ផ្គុំ​នេះ​រក្សា​សភាព​ដើម​បាន​យ៉ាង​ល្អ នៅក្រោម​ស្រទាប់​ផេះផង់​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកនេះ​។ ​

មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ចំ​កណ្ដាល​ទឹកដី​ពិសិដ្ឋ ឬ Holly Land ក្នុង​តំបន់​បុរាណវិទ្យា​ហ៊ី​ប​ប៉ូ​ស យើង​អាច​សម្លឹង​មើលឃើញ​សមុទ្រ​ហ្គា​លី​លី ឬ គីន​ណឺ​រ៉េត (Kinneret) ដែល​ពីមុន​ជា​ក្រុង​បុរាណ​ក្រិ​ក​-​រ៉ូ​ម៉ាំង​៕