ភ្ញាក់ផ្អើល​! ខេមរៈ សិរីមន្ត ចេញ​បទ​ថ្មី​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​

2026
ចែករម្លែក
  • 87
    Shares

ប៉ុន្មាន​ម៉ោង​មុននេះ​តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ក្រោយ​ស្ងប់ស្ងាត់​ខាន​ចេញ​បទ​ចម្រៀង​មួយរយៈ​។ ការចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ថ្មី​នេះ​បង្ក​ការ​ផ្ញា​ក់​ផ្អើល​យ៉ាងខ្លាំង ព្រោះ​កន្លងមក​មិនដែល​លេចឮ​ដំណឹង​ថា លោក​ចាក​ចេញពី​ផ​លិ​ិ​ត​កម្ម សាន់​ដេ ដែលជា​ទ្រនំ​ចាស់​ឡើយ​។​

​បទ​ចម្រៀង​ទី​១​របស់ ខេមរៈ សិរីមន្ត នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស មាន​ចំណងជើង​ថា «​ស្ទឹងត្រែង​បង​អើយ​» និពន្ធ​ទំនុកច្រៀង ដោយ​លោក ខេមរៈ ភា​រុណ ដែល​ត្រូវជា​បងប្រុស និង​សម្រួល​តន្ត្រី ដោយ ហង្ស អុក​ស៊ីន​ថា​នី​។ ក្នុង​ចម្រៀង​នោះដែរ​ក៏មាន​វត្តមាន​កំពូល​តា​រា​ចម្រៀង ឱក សុគន្ធ​កញ្ញា ជា​តួឯក​ស្រី​ថម​ទៀតផង​។​

​សូម​ស្តាប់​បទ​ចម្រៀង​របស់លោក ខេមរៈ សិរីមន្ត នៅ​ផលិតកម្ម​ថ្មី​ទាំងអស់គ្នា​៖

 

​អត្ថបទ​៖ ដេ​ត ធ​ន្នី​/sn