ភ្ញាក់​ពី​ដំណេក​ឃើញ​ពស់ថ្លាន់​ធំ​យ៉ាងនេះ​នៅលើ​គ្រែ​ក្បែរ​ខ្លួន អ្នកណា​មិន​ភ័យ​

874
ចែករម្លែក

​សាក​ស្រមៃ​ទៅ​មើល៍ថា តើ​អ្នក​នឹងមាន​អារម្មណ៍​បែបណា ប្រសិនបើ​អ្នក​ក្រោកពីដំណេក ហើយ​ឃើញ​ពស់​ធំ​នៅលើ​គ្រែ​ក្បែរ​ខ្លួន​? សម្រាប់​មនុស្ស​ភាគច្រើន ប្រាកដជា​ភ័យ​បះសក់ ហើយ​លោតកញ្ឆេង​ជាមិនខាន​។​

​រឿងនេះ​បានកើត​ឡើងលើ​ស្ត្រី​ម្នា​ក់នៅ​ខិ​ន​ស៊ី​ង​ថុ​ន (Kensington) ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ស្ត្រី​ដែលមាន​ឈ្មោះ ស៊ែ​ន​ដឺ​ស (Sanders) ខាងលើនេះ​បាន​លោត​ចេញ ពី​គ្រែ​ដោយ ការ​ភ័យ​បះសក់​ច្រូង នៅពេល​គាត់​ភ្ញាក់​ពី​ដំណេក ឃើញ​ពស់ថ្លាន់​ធំ​មួយ​ក្បាល​នៅ លើ​គ្រែ​របស់គាត់​កាលពី​ព្រឹក​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​។

​ភ្លាមៗ​គាត់​បាន​ទូរស័ព្ទ​សុំ​ជំនួយ​អន្តរាគមន៍ ប៉ុន្តែ​នៅពេល​ភ្នាក់ងារ​ចាប់​ពស់​ទៅដល់​ផ្ទះ​របស់គាត់ ពស់ថ្លាន់​នេះ​បាន​វារ​ចេញ​បាន​ទៅហើយ​៕ ប្រែ​សម្រួល​: ខុម​


#