ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​​ខេត្តបាត់ដំបង​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​សរុប​ចំនួន​១២៩,៣៨០​នាក់

125
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរ​ខេត្ត​បាត់​ដំបង​បាន​បញ្ជាក់ថា​ចាប់ពី​ថ្ង​ទី​២៧​ដល់​២៩ ខែកញ្ញា ឆ្នាំ​២០១៩​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​មាន​ភ្ញៀវទេសចរ​សរុប​ចំនួន​១២៩,៣៨០ នាក់​កើន​៤២​ភាគរយ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​២០១៨ មាន​ចំនួន​៩១,១២៨ នាក់​និង​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១២៩,២៤៧ នាក់​កើន​៤២,០២​ភាគរយ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​២០១៨ មាន​ចំនួន ៩០,៩២១ នាក់ និង​អន្តរជាតិ​ចំនួន ១៣៣ នាក់ មានការ​ថយចុះ ៣៥,០៧​ភាគរយ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​
២០១៨ មាន​ចំនួន​២០៧​នាក់ ក្នុងនោះ​មាន​ដូចខាងក្រោម​៖
១. រមណីយដ្ឋាន​ប្រាសាទភ្នំបាណន់ ភ្ញៀវ​ជាតិ​៣៦,៥៨៩ នាក់ ភ្ញៀវ​អន្តរជាតិ​៤៧ នាក់​
២.​រមណីយដ្ឋាន អាង​កំពីងពួយ ភ្ញៀវ​ជាតិ ១៣,១៤៣ នាក់
៣. រមណីយដ្ឋាន​ភ្នំ​សំពៅ ភ្ញៀវ​ជាតិ ៣,៤៣០ នាក់ ភ្ញៀវ​អន្តរជាតិ​៣៤ នាក់​
៤. រមណីយដ្ឋាន ប្រាសាទឯកភ្នំ ភ្ញៀវ​ជាតិ ១,៨១០ នាក់ ភ្ញៀវ​អន្តរជាតិ​៣១ នាក់​
៥. ឡូរី​ជើងភ្នំ​បាណន់ ភ្ញៀវ​ជាតិ ៣៤,០៦៩ នាក់ ភ្ញៀវ​អន្តរជាតិ ២១ នាក់​។​
៦. រមណីយដ្ឋាន​ទឹកធ្លាក់​ចំការ​ស្វាយ​ភ្ញៀវ​ជាតិ ២២,៩១០​នាក់​
៧. មណ្ឌល​កម្សាន្ត​សួន​ទឹក​សុភមង្គល ភ្ញៀវ​ជាតិ ៧,៣០០ នាក់ ។​
៨. មណ្ឌល​កម្សាន្ត សួន​ទឹក​ហ្គោល​ដិ​ន​ហៀ​ល ភ្ញៀវ​ជាតិ​៤,៧៥០ នាក់ នៅ​ស្រុក​កំរៀង​។​
៩.​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ភ្ញៀវ​ជាតិ​ចំនួន ២,២៤០ នាក់​។​
១០.​វត្ត​គោលដៅ​ទេសចរណ៍​គំរូ​ក្នុង​ខេត្ត​បាត់​ដប​ង​សរុប​ភ្ញៀវ​ចំនួន ៣,០០០ នាក់​៕B/