ភ្ញៀវទេសចរ​៥.៨​លាន​នាក់​ចេញ​ដើរ​កម្សាន្ដ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ​

552
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ២០១៩ មាន​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥.៨​លាន​នាក់ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស កើនឡើង​ជាង ៧%​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ថ្ងៃ​ឈប់សម្រាក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត មាន​ចំនួន​សរុប​ជាង ៥.៨​លាន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ ៧.២៦%»​។​

​ក្នុងចំណោម​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ខាងលើ រួមមាន​៖

  • ភ្ញៀវ​ជាតិ​មាន​ប្រមាណ​ជាង ៥,៧​នាក់ ក្នុង​អត្រាកំណើន ៧.២១%​។
  • ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​ជិត​9​ម៉ឺន​នាក់ ។ ក្នុង​អត្រាកំណើន ១០.៦១%​។​

​ដោយឡែក ក្នុង​តួលេខ​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ទទួលបាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ​ជិត​5​លាន​នាក់ កើនឡើង ៥.១៦% ក្នុងនោះ​រួមមាន​៖

  • ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៤,៧៥០,០០០​នាក់ កើនឡើង ៥.១១%​។​
  • ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៣១,៤៤៦​នាក់ កើនឡើង ១៣.៩៤ %៕