ភ្ញៀវទេសចរ ហួសចិត្ត​ចំពោះ​ផ្លូវ​ចូលទៅ​តំបន់​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល ពោរពេញ​ទៅដោយ​សំបុកមាន់ និង​ថ្លុក​ទឹក

868
ចែករម្លែក
  • 17
    Shares

ដោយ​ : ​សន សក្តា​/កំពង់ឆ្នាំង ​៖ ​ភ្ញៀវទេសចរ​ដែល​ទៅលេង​តំបន់​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតនៅ​ក្នុងភូមិ​កោះ​ក្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានបង្ហាញ​ការហួសចិត្ត ចំពោះ​ផ្លូវ​ចូលទៅ​កាន់​តំបន់ ទេសចរណ៍​មួយ​នេះ ដែល​ពោរពេញ​ទៅដោយ​សំបុកមាន់ និង​ថ្លុក​ទឹក​បង្កឱ្យមាន​ការលំបាក​ដល់​អ្នកធ្វើដំណើរ​។

ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ បានឲ្យដឹងថា មូល​ហេតុដែល​ធ្វើឲ្យស្ថានភាព ផ្លូវ​នេះ​ជា​ក្លាយជា​ផ្លូវ​ដែលមាន​សំបុកមាន់​ច្រើន​បែបនេះ ដោយសារតែ​ក្នុង​មួយ​យប់ៗ គោយន្ត និង​ឡាន​ដែល​ដឹកឈើ​ចេញពី​ដែន​អភិរក្ស​ភ្នំ​ឱ​រ៉ា​ល់​ជាច្រើន​គ្រឿង​បាន​ដឹក​ឆ្លងកាត់​ផ្លូវ​នេះ​។

​ប្រជាពលរដ្ឋ​ដដែល​បន្តថា បើ​ត្រឹមតែ​ម៉ូតូ ឡាន​ធម្មតា ឬ​គោយន្ត​ដឹកស្រូវ ទ​ន្និ​ផល​ផ្សេងៗ​នោះ ផ្លូវ​នេះ គឺ​មិន​រង​ការខូចខាត​ដល់​ម្លឹ​ង​នោះទេ​។​

គួររំលឹកថា តំបន់​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែលមាន​សក្តានុពល ទេសចរណ៍​មួយ​របស់​ស្រុក​ទឹកផុស ក៏ដូចជា​ខេត្តកំពង់ឆ្នាំង​តែម្តង​។ ហើយ​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កោះ​ក្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ជាង ២៨ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ទឹកផុស ឬ​ស្ថិតនៅ​ប្រមាណ​ជាង ៥០ គីឡូម៉ែត្រ ភាគ​ខាងលិច​នៃ​ខេត្តកំពង់ឆ្នាំង​ ៕B