ភ្ញៀវ​ជនបរទេស​៧​នាក់ រងរបួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាវរ​ណ៍​នៅ​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​និង​សៀមរាប​

832
ចែករម្លែក

ដោយ : ប​.​ជ័យ /បន្ទា​​យ​មានជ័យ : ភ្ញៀវទេសចរ​ជនបរទេស​ប្រុស​-​ស្រី ចំនួន​៧​នាក់​ក្នុងចំណោម​១៣​នាក់​បាន​រងរបួស​ស្រាល ដោយ​រថយន្ត​ក្រឡាប់ នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​មុខ​ខ្លោងទ្វា​ផ្លូវ​ចួ​ល​វត្ត​ទឹកជោរ ស្ថិតនៅ​ភូមិ​តា​ប៉ុន​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រំប្រទល់​នឹង​ខេត្តសៀមរាប​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹកជោរ​បាន​ឲ្យ​ដឹងថា​ ​មុនពេល​កើតហេតុ​ដំបូង​មាន​រថយន្តក្រុង​២៥​កៅអី ម៉ាក់​យាន់​ដាយ​ព​ណ៏​ស ពាក់​ផ្លាកលេខ​ភព​3D.3724 បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ដា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ស្លរ​ក្រាម​ស្រុក​សូត្រ​និគម​ន៍ ខេត្តសៀមរៀប​។​ រថយន្ត​បាន​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត ។​ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជាន់​ប្រាំង​បន្ថយល្បឿន ដោយមាន​រថយន្ត​បែន​ដឹក​ដី​នៅខាងមុខ ដែល​បម្រុង​ជែង​រថយន្ត​តូច​នៅខាងមុខ​ក្នុង​ទិស​ស្របគ្នា ។​ ប៉ុន្តែហ្រ្វាំង​រថយន្ត​ខូច ជាប់​មិន​វិល​កង់​នៅពេល​ជាន់​ហ្វ្រែ​ង បណ្តាលអោយ​ក្រឡាប់ ទៅខាង​ឆ្វេង​ដៃ​បណ្តាលអោយ​កើតមាន​គ្រោះ​ថ្មា​ក់​តែម្តង​ ។

នគរបាល​បន្តថា ​ការខូចខាត​ផ្នែក​សម្ភារៈ​រថយន្ត​ខូចខាត​ស្រាល រីឯ​មនុស្ស​អ្នករួមដំណើរ​ក្នុង​រថយន្ត​១៣​នាក់ របួសស្រាល​៧​នាក់​។ ក្នុងនោះ មាន​ជនជាតិ​អូស្ត្រាលី​ចំនួន​៣​នាក់​,​ជនជាតិ​អាមេរិកកាំង​ចំនួន​៥​នាក់​,​ជនជាតិ​កាណាដា​ចំនួន​៣​នាក់​និង​ជនជាតិ​អង្គ​គ្លេ​ស​ចំនួន​២​នាក់​។​

បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សំរាក​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់ រួច​បន្ត​បញ្ជូនទៅ​មន្ទីរ​ខេត្ត​ខេត្តសៀមរាប ។​
លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ៍យបាន​ឲ្យ​ដឹងដែរ​ថា​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ពី​រថយន្ត​ដឹក​អ្នកដំណើរ​ជា​ជនបរទេស​នោះ មាន​បញ្ហា​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ៕B