ភ្ញៀវ​ជាតិ​រាប់រយ​នាក់​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​

1056

ដោយ​: ភ្នំ​ស្វាយ / ព្រះវិហារ​: មាន​ភ្ញៀវ​ជាតិ​ច្រើន​រាប់រយ​នាក់​ក្នុង​១​ថ្ងៃៗ បាន​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ក្នុងរ​ដូ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​កន្លងមកនេះ​។​

​ប្រភពពី​មគ្គុទេសក៍​នាំ​ភ្ញៀវ និង​អ្នកបើករថយន្ត​ដឹក​ភ្ញៀវ​ឡើង​ទស្សនា​ប្រាសាទព្រះវិហារ ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១០​ខែតុលា​ថា ក្នុងអំឡុង​ពី​ចុង​សប្តាហ៍​មុន ដល់​ពាកកណ្តាល​សប្តាហ៍​ទី​២ នៃ​ខែតុលា​ដែល​ជួន​ជា​ត្រូវ​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក៏ដូចជា​ចំហាយ​ក្រោយ​បុណ្យ​មកនេះ​។ មាន​រថយន្ត​រាប់រយ​គ្រឿង​របស់​ភ្ញៀវ​ជាតិប្រមាណ​៤០០ ទៅ​៦០០​នាក់ ក្នុង​១​ថ្ងៃៗ​បាន​ឡើង​ទស្សនា​ប្រាសាទព្រះវិហារ​។​

​ភ្ញៀវ​ស្ទើរ​ទាំងអស់​បាន​ជិះ​ឈ្នួល​រថយន្ត​ភី​ក​អាប់​ម៉ាក​តូយ៉ូតា​តា​កូ​ម៉ា នៃ​ក្រុមការងារ​អាជ្ញាធរ​ប្រាសាទព្រះវិហារ ឡើង​ទស្សនា​នៅ​ចំណុច​សំខាន់ៗ នៃ​ប្រាសាទ​សណ្តូក​លើ​កំពូលភ្នំ នៃ​ជួរ​ភ្នំ​ដងរ៉ែក​ដ៏​មហិមា​នេះ និង​បាន​ចូល​គោរព​សក្ការៈ និង​សុំ​ពរជ័យ​ត្រឡប់មកវិញ​។​

​ក្រៅពី​គោលដៅ​ទស្សនា​ប្រាសាទ សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែល​ចុះបញ្ជី​កាលពី​១០​ឆ្នាំមុន​មួយ​នេះ ភ្ញៀវ​ខ្លះ​ក៏​ឈៀង​ទៅ​មើល​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ក្នុង​ឃុំ​ស្រអែម​។ ហើយ​ខ្លះ​ទៅលេង​ទឹក​នៅ​ទឹកធ្លាក់​បុ​ស្បូវ ទឹក​អាង​ថ្មី និង​ឡើង​លេង​ច្រកព្រំដែន​អានសេះ​.. ក៏ដូចជា​តំបន់​ព្រៃ តំបន់​ភូមិដ្ឋាន​ថ្មី តំបន់​ផ្ទះ​កងទ័ព​ផងដែរ​៕ ល​