ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​នៅ​សួនច្បារ​សាលាខេត្ត​និង​ផ្សារ​រាត្រី​នាពី​ធី​អុំទូក​រយះពេល​២​ថ្ងៃ​ជាង​៩​ម៉ឺន​នាក់​

1121
ចែករម្លែក

​ដោយ:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់​ស្ពឺ ៖ ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ទស្សនា​នៅ​សួនច្បារ​សាលាខេត្ត​កំពង់ស្ពឺ​ និង​ផ្សារ​រាត្រី​រយះពេល​ពីថ្ងៃ​នៅក្នុង​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​អកអំបុក​និង​សំពះ​ព្រះ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ដែលមាន​រយះពេល​២​ថ្ងៃ​ចាំ​ប់​ពី​ថ្ងៃទី​១០​និង​១១ ​ឆ្នាំ​២០១៨​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧​ ចំនួន​១២.៥​ភាគរយ​។​

​លោក ​សៅ ​សារ៉ន ​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ភ្ញៀវ​ទេសចរណ៍ជិតឆ្ងាយ ដែល​មក​កំសាន្ត​និង​ទស្សនា នៅ​សួនច្បារ​សម្តេច​ជួន ណាត និង​ផ្សារ​រាត្រី​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រយៈពេល​២​ថ្ងៃ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧​។​

​ស្របពេល​ខេត្តកំពង់ស្ពឺ មានការ​រៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព កម្ពុជា​ថៃ​ខេត្តកំពង់ស្ពឺ មានការ​រៀបចំ​រយៈពេល​៧​ថ្ងៃ ចាបពី​ថ្ងៃទី​០៥​ដល់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅមុខ​សួនច្បារ​សម្តេចព្រះ​ស​ង្ឍ​រាជ​សម្តេច ជួន ណាត​។​

​លោក​បាន​បន្តថា នៅក្នុង​ឱកាស​នោះ ក៍មាន​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​អកអំបុក​និង​សំពះ​ព្រះ​ខែ​រាបចំ​ដោយ​រដ្ឋបាល​សាលាខេត្ត​បាន​ប្រារព្ធ​ធ្វើ​រយះពេល​២​ថ្ងៃ​គឺ​ត​ចាប់ពី​ថ្ងៃទី ១០​និង​១១ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ជិត ឆ្ងាយ​និង​ទាកទាញ​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​និង​ទស្សនា និង​រំលឹក​ដល់​វីរៈបុរស​ខ្មែរ​ដែល​បាន​ច្បាំង​ឈ្នះ​លើក​ខ្មាំងសត្រូវ​នា​សម័យ​បុ​រា​ណ្យ​នោះ​។

​លោក​បាន​បន្ថែមទៀតថា​ ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​និង​ទស្សនា នា​ពិធី​នោះ​រយះពេល​២​ថ្ងៃ មានការ​សប្បាយ​រី​រាយ៍​បើទោះបី​មាន​រយៈពេល​ខ្លី​យ៉ាងណាក៏ដោយ​គ៏​ពួកគាត់​ពេញចិត្ត​ដែរ​។​

​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត នៅតាម​បណ្តោយ​មាត់​ស្ទឹង​ព្រែក​ត្នោត ស្ថិតនៅ​សួនច្បារ​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត​និង​ផ្សារ​រាត្រី ក្នុង​ទឹកដី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​ ចំពោះ​ការងារ​សន្តិសុខ សណ្តាបធ្នាប​សាធារណៈ​មិនមាន​អ្វី​គួឲ្យកត់សម្គាល់​នោះឡើយ​៕B/

​ ​ ​ ​