ភ្ញៀវ​ទេសចរ​ណ៍​ចម្រុះ​ជាតិ​សាសន៍​ជាងពីរពាន់នាក់ បាន​នាំគ្នា​ទៅ​កំសាន្ត​តាម​កោះ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

662
ចែករម្លែក

ដោយ:វណ្ណៈ/​ព្រះសីហនុ ​៖ លោក​វរសេនីយ៍ទោ ខឹម សុផល នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៨ ម្សិល​ម៉ិ​ញ​នេះ នគរបាល​ទេសចរណ៍ និង​ចរាចរ​ណ៏​ផ្លូវទឹក បាន​ដឹកនាំ​កងកម្លាំង ចុះ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស និង​ប្រព័ន្ធ​សុវត្ថិភាព លើ​ជលយាន​យន្ត​ចំនួន​៤​គោលដៅ មាន​អូប័រ​លឿន ចំនួន​១៨ គ្រឿង ទូក​យន្ត​បានចេញ​ដំណើរ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ ចំនួន​៦៩ ជេ​ី​ង ក្នុងនោះ ផ្ទុក​មនុស្ស​ចំនួន ២.២៥៣ នាក់ ស្រី​ចំ​នួ​​ន ១.០២២​នាក់​។

  • ជនជាតិខ្មែរ ៧៥៤​នាក់ ស្រី​ចំនួន ៣៦៨ នាក់
  • ជនបរទេស ១.៤៩៩​នាក់ ស្រី ៦៥៤ នាក់ ភាគច្រើន​ជា​ជនជាតិ​មកពី​អឺរ៉ុប​។

​បើ​ប្រៀបធៀប​ទៅនឹង ថ្ងៃទី​២៩ ម្សិលមិញ ចំនួន​១.០៦២​នាក់ ស្រី​ចំនួន ៤២៣ នាក់ មានការ​កើនឡើង​ចំនួន ១.១៩១​នាក់ ស្មើនឹង​១១២,១៤% ។​

​លោក ខឹម សុផល​បាន បញ្ជាក់ថា​៖ ការ​ធ្វើដំណើរ​តាមផ្លូវ​ទឹក ទាំង​ទៅ និង​មក ពុំមាន​កើត​ឡើង​នូវ ឧបទ្ទវ​ហេតុអ្វី ? គួរ​ឲ្យ​កត់សម្គាល់ ឡើយ​។​

​អ្នក​ខេត្ត​ព្រះសីហនុ​បានលើកឡើង​ថា ទេសចរនិង​ងើប​ឡើងវិញ បន្តិច​ម្តងៗ ហើយ​នាពេល​បច្ចុប្បន្ននេះ ដោយ​មើលឃើញថា អាជ្ញាធរ​ដែនដី បាន​ខិតខំ​កែឆ្នៃ សោ​ភណ្ឌ​ភាព អនាម​យ័​បរិស្ថាន សណ្តាប់ធ្នាប់ បាន​កាន់តែ​ល្អប្រសើរ​ឡើងវិញ​ហើយ​ដែរ។​ ពួក​គាត់​រំពឹងថា បុណ្យ​ឆ្លង​ឆ្នាំ​សកល​2018 /2019​នេះ និង​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ពិត​ជា​មានការ​អញ្ជើញ​មកលេង​កំសាន្ត​សប្បាយ យ៉ាងច្រើន​កុះករ ជាក់​ជាមិនខាន ៕​B/