ភ្ញៀវ​បរទេស​ចេញ ចូល​បាន​ធម្មតា តែ​ភ្ញៀវ​ខ្មែរ​ចូល​បាន ចេញ​មិនបាន​ខណៈ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បិទទ្វារ នៅ​ច្រកទ្វារព្រំដែន​តំបន់​២​ទៀត នៅ​បើក​ធម្មតា

350
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ភ្ញៀវ​បរទេស​ចេញ ចូល​បាន​ធម្មតា ។​តែ​ភ្ញៀវ​ខ្មែរ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​បាន ប៉ុន្តែ​ចេញ​មិនបាន ខណៈ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​ភាគី​ថៃ​បិទទ្វារ​ (​បើកទ្វារ​លើ​ស្ពាន តែ​មិនអោយ​យានយន្ត​ចេញ ចូល​)។​

ម​ន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា យោង​បទបញ្ជា​គណៈពញ្ជាកា​រក​ង​ឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​គណៈបញ្ជាការ​ទិស​ស្រាល​បានអោយ​ផ្អាក​ការ​វាយ​បែបបទ​អោយ​ពលរដ្ឋ​កម​កម្ពុជា​ចេញពី​ប្រទេស​ទៅ​ប្រទេស​ថៃ ។​

ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មកពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា ដែល​នគរបាល​អន្តោប្រវេសន៍​ថៃ​វាយ​បែបបទ​រួចហើយ នគរបាល​អន្តោប្រវេសន៍​ក​ម្ព​ជា​យើង​ត្រូវ​ត្រូវតែ​អោយចូល​ប្រទេស​។​

ចំ​ពៅះ​ភ្ញៀវ​អន្តរជាតិ រួមទាំង​ភ្ញៀវ​ជនជាតិ​ថៃ​ដែល​តែង​មកលេង​ល្បែង​កា​សុី​ណូ​នៅ​ប្លុក​កា​សុ​ី​ណូន​ស​ក្រុង​ប៉ោយប៉ែត ត្រូវបាន​អនុញ្ញាតិ​អោយ​ទាំង​ចេញ ទាំង​ចូល​ប្រទេស ដោយ​គ្មាន​យឺតយ៉ាវ​ឡើយ ។​

ដោយឡែក នៅ​ច្រកទ្វារព្រំដែន​តំបន់​២​ទៀត​បើក​ធម្មតា​។​ ច្រកព្រំដែន​ម៉ាឡៃ​ស្រុក​ម៉ាឡៃ និង​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​ក​ត្រូវបាន​បើក​ធម្មតា មនុស្ស​និង​ទំនិញ​ចេញចូល​ធម្មតា​៕B/