ភ្ញៀវ​បរទេស​ម្នាក់​បាន​លង់ទឹក​ជ្រោះ​ភ្នំ​គូលែន​ស្លាប់​

474

​(​សៀមរាប​)​ភ្ញៀវ​បរទេស​ម្នាក់ បាន​លង់ទឹក​ជ្រោះ (​ទឹកធ្លាក់​)​ក្នុង​រមណីយដ្ឋាន​ភ្នំ​គូលែន​ស្លាប់ ខណ​:​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។​ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​។​សមត្ថកិច្ច​នគរ​បាន​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​Luis Filip Dasilva teixeira​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ព​រ័​ទុយ​កាល់​។
មុនពេល​កើតហេតុ​ជនរងគ្រោះ ដែលជា​ភ្ញៀវ​ទេសចរណ៍ បាន​ស្នាក់នៅ​សណ្ឋាគារ ឡូ​ទុ​ស​ប្ល​ង្គ រី​សត ដែល​ស្ថិត​ក្មុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តម្កល់ទុក រងចាំ​សាច់ញាតិ​៕S/​ដោយ​:​អង្គរតូច

​ភ្ញៀវ​បរទេស​ម្នាក់​បាន​លង់ទឹក​ជ្រោះ​ភ្នំ​គូលែន​ស្លាប់​