ភ្ញៀវ​មកលេង​នៅ​ខេត្តកំពត​ជាង​១០​ម៉ឺន​នាក់ នាឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះ​ម​ហ​ក្សត្រ

676
ចែករម្លែក

ដោយ​: បូកគោ / កំពត​: គិត​ចាប់តាំងពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ​សម្រាក​ការងារ និង​ជា​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្តកំពត​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​ចូល​មកលេង​កម្សាន្ត​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា រយៈពេល​ប្រាំ​ថ្ងៃ​ដែលជា​ថ្ងៃ​សម្រាក​ការងារ និង​ជា​ពិធីបុណ្យ​ច​ម្រើ​ព្រះជន្ម ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពត​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចំនួន ១០៤.៤៤១​នាក់​។ បរិមាណ​នេះ​មានការ​កើនឡើង​១២,៧២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា នៅក្នុង​ចំណោម​នោះ ភ្ញៀវ​ជាតិ​មាន ៩៩.៩៨៨​នាក់ កើនឡើង​១៤,៣៦​ភាគរយ និង​ទេសចរ​បរទេស​ចំនួន ៤.៤៥៣​នាក់ ថយចុះ​១៤,៦៤​ភាគរយ​។​

​ចំណែក​លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្នុងអំឡុងពេល​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​កែប​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​ចូលមក​កម្សាន្ត​ចំនួន​៩៨.៦៤៤​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​៩៦.១៦៥​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​២.៤៧៩​នាក់​។ លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ភ្ញៀវ​ទាំងនេះ​បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ធុន​ធំ ១៤៧​គ្រឿង រថយន្ត ធុន​មធ្យម ៣.៧៤៧​គ្រឿង និង​រថយន្ត​ធុន​តូច ៧.២៨៦​គ្រឿង​៕ ល​