ភ្នាក់ងារទេសចរណ៍ចំនួន២០នាក់ទទួលការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះ​​បឋម

120
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរអប្សរាចំនួន២០នាក់ទទួលការបណ្តុះបណ្តាល វិជ្ជាសង្រ្គោះបឋម។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបន្ថែមចំណេះដឹងលើផ្នែកសង្គ្រោះបឋមដល់ភ្នាក់ ងារទេសចរណ៍ដែលប្រចាំការនៅតាមតំបន់នីមួយៗក្នុងរមណីយដ្ឋានអង្គរ។ ដើម្បីសង្រ្គោះជីវិត បង្ការរបួសកុំឱ្យធ្ងន់ធ្ងរ ធ្វើឱ្យជនរងគ្រោះមានការទុកចិត្ត រក្សាភាពរឹងមាំ ដើម្បី ឲ្យជនរងគ្រោះអាចទទួលបានការថែទាំវេជ្ជសាស្រ្តបានយ៉ាងឆាប់រហ័ស និងជួយសម្រួលគ្រូពេទ្យងាយព្យាបាល។

មូលដ្ឋានគ្រឹះនៃវគ្គបណ្តុះបណ្តាលនេះបង្រៀនអំពីតួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះនៃការជួយសង្គ្រោះ ស្ថានភាពដំណេក សភាពស្ហុក សន្លប់ លង់ទឹក (CPR) ស្លាក់ របួស រលាក ពស់ចឹក ការហូរឈាម ការបាក់ឆ្អឹង និងការលើកដាក់បញ្ជូន។ ចុងក្រោយបញ្ចប់វគ្គ មានការប្រលងអនុវត្ត និងវាយតម្លៃនៅវគ្គបញ្ចប់។

លោក ឌួង សុខនី គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋមនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា តួនាទីអ្នកសង្រោះបឋម គឺដើម្បីកាត់បន្ថយការឈឺចាប់ កាត់បន្ថយភាពធ្ងន់ធ្ងរ ការពារគ្រោះថ្នាក់ជាលើកទី២ ប្រកាសអាសន្ន ឬរកជំនួយ ការលើកដាក់ និងបញ្ជូនឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស។

លោកបន្តថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងប្រើចំណេះដឹងឱ្យចំទិសដៅដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដោយយថាហេតុណាមួយនៅក្នុងតំបន់ដែលខ្លួនប្រចាំការ ឬករណីជួបប្រទះដោយចៃដន្យ បើទោះបីមិនមែនជាគ្រូពេទ្យតែអាចសង្គ្រោះជីវិតមនុស្សបាន ក្នុងកាលៈទេសៈចាំបាច់ភ្លាមៗ៕B/