ភ្នាក់ងារ​របស់ ជ័រ​ជី​ញ៉ូ ប្រាប់​ពី​មូល​ហេតុដែល​ខ្សែបម្រើ​រូបនេះ​មិនអាច​ផ្ទេរ​ទៅ​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

985
ចែករម្លែក

​ភ្នាក់ងារ​របស់​ខ្សែបម្រើ​ឆេ​ល​ស៊ី ជ័រ​ជី​ញ៉ូ (Jorginho) និយាយថា កូនក្តី​របស់លោក​នឹង​ក្លាយជា កីឡាករ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅពេលនេះ បើ​កុំ​តែដោយសារ​ក្លឹប Napoli ។​
​ ​
​កីឡាករ​អ៊ីតាលី​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​លេខ​១​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ដើម្បី​ពង្រឹង​តំបន់​បម្រើ​នៅ​រដូវក្តៅ​នេះ​។ ប៉ុន្តែ​ស៊ី​ធី​ខកខាន​មិនបាន​ព្រមព្រៀង តាម​លក្ខខណ្ឌ​ជាមួយ​ក្លឹប Napoli ជុំវិញ​កិច្ចព្រមព្រៀង​នេះ​ទេ​បើទោះបីជា​ការចរចា​បាន អូសបន្លាយ​ក៏ដោយ​។​
​ ​
​ជ័រ​ជី​ញ៉ូ បាន​ចូលរួម​ជាមួយ​ក្លឹប Chelsea ភ្លាមៗ បន្ទាប់ពី​ការមកដល់​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។ នៅពេលនេះ លោក ចូ​អាវ សាន​តូ​ស (Joao Santos) ភ្នាក់ងារ​របស់ ជ័រ​ជី​ញ៉ូ បាន​ស្តីបន្ទោស​ការមិន​សម្រេច​កិច្ច ព្រមព្រៀង​ទៅ​ពហុកីឡាដ្ឋាន Etihad ដោយសារតែ ក្លឹប Napoli ។​
​ ​
​លោក សាន​តូ​ស បាន​អះអាងថា “​មាន​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ ប៉ុន្តែ​គ្មាន​កិច្ចព្រមព្រៀង រវាង​ក្លឹប​និង​ក្លឹប​ទេ​។ គ្រប់ភាគី​ឯកភាព ហើយ​ភាគី​មួយ​បាន​យល់ព្រម​”​។​
​ ​
​ជ័រ​ជី​ញ៉ូ ទទួលបាន​ការចាប់អារម្មណ៍​នឹង​មូលដ្ឋាន​បម្រើ​របស់​តោ​ខៀវ​ឆេ​ល​ស៊ី​នៅ​ប៉ុន្មាន​ប្រកួត បើកឆាក​ដំបូង​នៃ​រដូវ​កាល​ថ្មី​។​
​ ​
​សាន​តូ​ស បាន​បន្ថែមថា “ ជ័រ​ជី​ញ៉ូ ពិតជា​រីករាយ​ជាមួយ Chelsea និង​ប្រកួត​ឈ្នះ​បួន​ប្រកួត ជាប់​គ្នា​។ វា​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​។ ការចូលរួម​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​គឺជា​ឱកាស​ពិសេស​។ អាជីព​របស់​កីឡាករ​បាល់ទាត់​មិន​វែង​ទេ ហើយ​នៅពេលនេះ យើង​សង្ឃឹមថា នឹង​អាច​ធ្វើបាន ល្អ​បំផុត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ជ័រ​ជី​ញ៉ូ (Jorginho)