ភ្នាក់ងារ​របស់ អា​ទូ​រ៉ូ វី​ដាល គ្រោង​ចរចា​ជាមួយ​ក្លិប​ជាច្រើន រួមទាំង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

209
ចែករម្លែក

​តាម​ព័ត៌មាន​ថា ភ្នាក់ងារ​របស់​កីឡាករ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal) បានធ្វើ​ដំណើរ​ទៅ​តំបន់ អឺរ៉ុប ដើម្បី​ចរចា​ជាមួយ​ក្លិប​មួយចំនួន​ដែល​ចាប់អារម្មណ៍​ចង់​ចុះ​កិច្ចព្រម ព្រៀង​ផ្ទេរ វី​ដាល អំឡុង​រដូវ​កាល​ទិញដូរ​ខែមករា​នេះ រូ​ម​ទាំង​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​។​
​ ​
​វី​ដាល បាន​រួមរស់​ជាមួយ​ក្លិប បា​សេ​ឡូ​ណា ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) កាលពី​ឆ្នាំ​២០១៨ ហើយ​បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់​នៃ​ក្រុម​ជម្រើស​ដំបូង​ដោយ បង្ហាញមុខ​បាន​៧៤​លើក​នៅ​គ្រប់​ការប្រកួត​។​
​ ​
គេ​ជឿថា បា​សេ​ឡូ​ណា នឹង​បើក​ចិត្ត​លក់​កីឡាករ​របស់ខ្លួន ស្របពេល​នៅពេលនេះ កីឡាករ ស៊ី​លី​រូបនេះ​មាន​វ័យ​៣២​ឆ្នាំ​។​
​ ​
លោក ហ្វឺ​ណាន​ដូ ហ្វេ​លី​សេ​វី​ច (Fernando Felicevich) ជា​ភ្នាក់ងារ​របស់ វី​ដាល បានធ្វើ ដំណើរ​ពី​ស៊ី​លី​ទៅ​តំបន់​អឺរ៉ុប ដើម្បី​ចរចា​ជាមួយ​ក្លិប Inter Milan ក្នុងតម្លៃ​២០​លាន​ផោន​។​
​ ​
ទោះបីជា​យ៉ាងណា ក៏មាន​ការអះអាង​ផងដែរ​ថា ក្លិប​យូ​ណាយ​ធី​ត​ក៏​ចង់​ចរចា​ជាមួយ​លោក ហ្វេ​លី​សេ​វី​ច ផងដែរ ហើយ​អាច​នឹង​ប្រជែង​ជាមួយ​ក្លិប Inter Milan ក្នុងការ​ព្យាយាម​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal)