ភ្នាក់ងារ​សម្ងាត់​អាមេរិក​២០០​នាក់​ទៅ​ដល់​វៀតណាម​សំរាប់​ជំនួប​ត្រាំ​-​គីម​

406
ចែករម្លែក
  • 90
    Shares

​ភ្នាក់ងារ​សម្ងាត់​អាមេរិក​ជាង​២០០​នាក់​បាន​ទៅ​ដល់​ក្រុង​ហាណូយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កុម្ភៈ​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​រំពឹង​ថា​នឹង​ជួប​ប្រ​​ជុំ​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សប្តាហ៍​នេះ​,​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​កាសែត​អន​ឡាញ​នេះ​ថា ភ្នាក់ងារ​សម្ងាត់​អាមេរិក​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​៤ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ហាណូយ ដោយ​ចេញ​ពី​​មូលដ្ឋានទ័ព​អាមេរិក​មួយ​នៅ​ជប៉ុន និង​ពួក​គេ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុងអំឡុង​ជំនួប​កំពូល​។​

​កាលពី​សប្តាហ៍​មុន អាមេរិក​បាន​បញ្ជូន​យន្តហោះ​Boeing C-17 Globemaster III​ជាច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​បរិក្ខា​និង​ភស្តុភា​សំរាប់​ជំនួប​កំពូល​នៅ​ហាណូយ ដោយ​​រួម​ទាំង​ឧទ្ធម្ភាគចក្រ​មួ​យ​និង​រថយន្ត​២ ដែល​លោក​ត្រាំ នឹង​ប្រើ​ក្នុង​អំឡុងពេល​ស្នាក់នៅ​វៀតណាម​។​

​ចំណែក​ក្រុម​ភ្នាក់ងារ​សន្តិសុខ​របស់​កូរ៉េ​ខាងជើង​បាន​ទៅ​ដល់​ក្រុង​ហាណូយ​កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ​Melia Hote​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​វៀតណាម​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី​វៀតណាម​និង​តំបន់​ជុំវិញ​ដើម្បី​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅ​មុន​និង​ក្នុងអំឡុងពេល​​ជំនួប​កំពូល​។​

​ជំនួប​កំពូល​លើក​ទី​២​រវាង​ត្រាំ​និង​គីម នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​២៧-២៨​កុម្ភៈ​នៅ​ក្រុង​ហាណូយ​៕​ដោយ​៖​វាសនា​

​ភ្នាក់ងារ​អាមេរិក​បង្ហា​ញ​មុខ​នៅ​ក្រុង​ហាណូយ​មុន​ជំនួប​កំពូល​របស់​ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​