ភ្នាក់ងារ​អះអាងថា ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ទទួលបាន​សំណើ​ជាច្រើន​ពី​អាមេរិក​

1041
ចែករម្លែក

ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) ទទួលបាន​សំណើ​ផ្ទេរ​ជាច្រើន​មកពី​អាមេរិក​។ នេះ​បើតាម​ការលើក​របស់​ភ្នាក់ងារ មី​ណូ រ៉េ​អូ​ឡា (Mino Raiola)​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ គ្រោង​ក្លាយជា​កីឡាករ​ទំនេរ​នៅ​ខែក្រោយ​នៅពេល​កិច្ចសន្យា ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផុតកំណត់ ហើយ​បច្ចុប្បន្ននេះ​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ខកខាន មិនបាន​ប្រកួត​ដោយសារតែ​បញ្ហា​របួស​ជង្គង់​។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Barcelona និង AC Milan រូបនេះ​រកបាន​២៨​គ្រាប់​កាលពី​រដូវ​កាល មុន​នៅ​ពហុ​កីឡដ្ឋាន Old Trafford បន្ទាប់ពី​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain កាលពី​មួយឆ្នាំ​មុន​ហើយ​មិន​ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្លឹប ទេ​កាលពី​ដើមខែ​នេះ​។​
​ ​
​បើទោះបីជា​ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់​នៅ​អាមេរិក​កាលពី​ខែឧសភា ស្លា​តាន់ មិន​រំពឹងថា នឹង​វិលត្រឡប់​ក​វិញ​រហូតដល់​ខែមករា​បើ​ឆាប់​បំផុត​។
​ ​
​លោក មី​ណូ រ៉េ​អូ​ឡា ជា​ភ្នាក់ងារ​របស់ ស្លា​តាន់ បានធ្វើ​បច្ចុប្បន្នភាព​ជុំវិញ​អនាគត​របស់​កីឡាករ​រូបនេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​លទ្ធភាព​នៃ​ការបន្ត​ការ​ស្នាក់​នៅទេ​។ លោក រ៉េ​អូ​ឡា បាន​និយាយថា “​ស្លា​តាន់ មិនទាន់​ទទួលបាន​សំណើ​ពី​អតីត​ក្លិប AC Milan នៅឡើយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ត្រូវបាន​វះកាត់​ដោយ​គ្រូពេទ្យ​ល្បីឈ្មោះ Freddie Fu នៅ​ទី ក្រុង Pittsburgh ៕

​ចំណងជើង​រូប​: ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)