ភ្នាក់ងារ​CIA, NGOs,​អ្នកកាសែត បុគ្គលិក​ទូត​អាមេរិក​និង​គ្រួសារ​លោក​លោក កឹម សុខា​​រួមគ្នា​ផ្តួលរំលំ​រដ្ឋាភិបាល​ហ៊ុន សែន​?

1476
ចែករម្លែក

(ភ្នំពេញ)៖សារព័ត៌មាន​Fresh News ដែល​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច​ហើយ​តែង​ទម្លាយ​ព័ត៌មាន​រសើប​មួយចំនួន​នោះ កាលពី​ថ្ងៃអាទិត្យ​ម្សិល​​មិញ​បាន​បន្ត​ចុះផ្សាយ​ព័ត៌មាន​សម្ងាត់​បំផុត​ដែល​ទម្លាយ​ចេញ​ដោយ​ម្ចាស់​គណនី​Facebook​ឈ្មោះ​«​កូន​ខ្មែរ​» ដែល​បង្ហាញ​ពី​កិច្ច​សហ​​ការ​គ្នា​យ៉ាង​ចាក់ស្រេះ​រវាង​មនុស្ស​ក្នុង​គណបក្សប្រឆាំង​នៅ​កម្ពុជា​និង​ភ្នាក់ងារ​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ហ៊ុន សែន​។​

Facebook មួយ​ឈ្មោះ «​កូន​ខ្មែរ​» នៅ​ថ្ងៃអាទិត្យ​នេះ​បាន​បន្ត​ទម្លាយ​ឯកសារ​សំខាន់ៗ​ពាក់ព័ន្ធ​ផែន​ការធ្វើបដិវត្ត​ពណ៌​ដើម្បី​ផ្តួលរំលំ​​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន​។ «​កូន​ខ្មែរ​» បាន​សរសេរ​ដូច្នេះ​ថា​៖

«​ស្នេហា​នយោបាយ​ដើម្បី​សំរេច​ផែន​ការធ្វើបដិវត្ត​ន៍ព​ណ៌​ផ្តួលរំលំរ​ដ្ធា​ភិ​បាល​លោក​ហ៊ុន សែន​?»

«​ប្រភព​ពត៌មាន​ពី​ក្រុម​អ្នក ប្រជាធិបតេយ្យ​សេរី​ជឿនលឿន​នៅ​តៃវ៉ាន់​បាន​ទំលាយ​ឲ្យ​ដឹងថា ផែន​ការធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវបាន​គេ​ចងក្រង​ចាក់ស្រេះ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស៊ីជម្រៅ​។ វា​មិនមែន​គ្រាន់តែ​ជាការ​ឃុបឃិត​រវាង​បរទេស​និង​ខ្មែរ (Conspiracy Theory) ដោយ​មានការ​លូកដៃ​យ៉ាងជ្រៅ​ពី​មហាអំណាច​អាមេរិក​ដូច​កាលពី​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផែនការ​ដ៏​ធំ​នេះ​ត្រូវបាន​ពង្រឹង​បន្ថែម​ដោយ ទំនាក់​ទំនាក់​ស្នេហា​ផ្សារ​សាច់ឈាម​យ៉ាង​ស្អិតល្មួត​ថែមទៀត រវាង​ពួក​ចារកម្ម​បរទេស​ជាមួយ​ក្រុមគ្រួសារ​បក្សប្រឆាំង​នៅ​កម្ពុជា​។​

​មាន​ភស្តុតាង​ស៊ីសង្វាក់​គ្នា​យ៉ាង​ល្អ​ដែល​អាច​ពន្យល់បាន​ច្បាស់លាស់​អំពី​ផែនការ​ដ៏​ល្អិតល្អន់​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាមរយៈ​ការរៀបចំ​បណ្តាញ បដិវត្ត​ពណ៌​នៅ​កម្ពុជា​ដោយ​រាប់បញ្ចូល​ទាំង​ទំនាក់ទំនង​ស្នេហា​ទៀតផង​។ ជាក់ស្តែង​ភ្នាក់ងារ​ចារកម្ម CIA និង​ជាម​ន្ត្រី​ស្ថានទូត​អាមេរិក​ទទួលបន្ទុក​កិច្ចការ នយោបាយ​ប្រចាំ​កម្ពុជា​ឈ្មោះ Sam Downings គឺជា​សង្សារ​របស់ កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា​។​

​ទំនាក់ទំនង​ស្នេហា​រវាង​កូនស្រី​មេបក្ស​ប្រឆាំង ដែលមាន​តួនាទី​ជាម​ន្ត្រី​នយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ​ថែមទៀត​នោះ អាច​ហៅថា ជា​ស្នេហា​នយោបាយ (Political Wedding – Marriage Politique) ដើម្បី​ឃុបឃិត​គ្នា​កាន់តែ​ស៊ីជម្រៅ​ឈានទៅ​សម្រេច​ផែនការ ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​?

​ចំណែក​កូនស្រី​លោក កឹម សុខា ម្នាក់ទៀត​ឈ្មោះ កឹម សា​ម៉ា​ធីតា (Kem Samathida) ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឈ្មោះ Geoffrey Cain ដែលជា​ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក​បង្កប់ខ្លួន ធ្វើជា​អ្នកកាសែត​ឯករាជ្យ​ហើយ​ធ្វើ​សកម្មភាព​ជាសំងាត់​នៅក្នុង​
​ប្រទេស​កម្ពុជា​។ Geoffrey Cain ធ្លាប់​ទទួលជោគជ័យ​ក្នុងការ​ផ្តួលរំលំ​លោកស្រី ប៉ាក់ ហ្គ​ន់​ហេ ( Park Geun Hye ) នៅ​កូរ៉េខាងត្បូង​។​

​ក្រៅពី​ទំនាក់ទំនង​ស្នេហា និង​ផ្ទាល់ខ្លួន​យ៉ាង​ស៊ីជម្រៅ​របស់​កូនស្រី​លោក កឹម សុខា ទាំងពីរ​ជាមួយ​ភ្នាក់ងារ​ចារកម្ម​អាមេរិក​ដោយផ្ទាល់ ក៏​នៅមាន​ភ្នាក់ងារ​ចារកម្ម និង​អង្គការ NGO របស់​អាមេរិក​ជាច្រើន​ទៀត ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ផែនការ​ផ្តួលរំលំ​ដ៏​ធំ​មួយ​នេះ​។ ជនជាតិ​អូស្ត្រាលី​ឈ្មោះ James Ricketson ដែលជា​អ្នកនិពន្ធ និង​ផលិត​ខ្សែភាពយន្ត​ដែល​បានធ្វើ​ចារកម្ម​នៅ​កម្ពុជា​ជា​យូរ​ឆ្នាំ​ហើយ​​នោះ ក៍បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​យ៉ាង​គឃ្លើន ជាពិសេស​ក្នុងពេល​ដំណើរការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ ដោយ​ជនជាតិ​អូស្ត្រាលី​រូបនេះ​បាន​ឃុបឃិត​ជាមួយ​ទណ្ឌិត សម រង្ស៊ី ថត​យក​រូបភាព សកម្មភាព​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​បំភ័ន្ត​សាធារណ​:​មតិ​។​

​ចំណែក​អង្គការ CANVAS ជ្រក​ក្រោម​ស្លាក IRI ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូនស្រី កឹម សុខា គឺ កឹម មនោ​វិទ្យា ផងដែរ​នោះ ហើ​តាមរយៈ​នេះ​ក៏បាន​បញ្ចូល​មនុស្ស​ជំនាញ​របស់ខ្លួន មក​កម្ពុជា​រៀបចំ​ចាត់ចែង​អនុវត្ត​គម្រោងការ ធ្វើ​បដិវត្ត​ពណ៌​ជាពិសេស​គឺ Jackson Cox ដែល​ត្រូវបាន​អាមេរិក​ចាត់​បញ្ជូនមក​ឱ្យធ្វើជា​ប្រធាន IRI ប្រចាំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៤​ដោយមាន​ការសហការ​ជាមួយ​លោក កឹម សុខា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ។​

Jackson Cox ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​អាមេរិក បានជ្រើសរើស​យក​លោក កឹម សុខា សម្រាប់ធ្វើ​កិច្ចការ​ឈានទៅ​សម្រេច​ផែនការ​ផ្តួល រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ប្រើ​បដិវត្តន៍​ពណ៌​។ ដើម្បី​ផ្តល់​ទំនុកចិត្ត​កាន់តែខ្លាំង​ចំពោះ​លោក កឹម សុខា អង្គការ IRI ដែលមាន​លោក Jackson Cox ជា​ប្រធាន​ក៏បាន​រៀបចំ​ឱ្យ​កូនស្រី​របស់ កឹម សុខា គឺ កឹម មនោ​វិទ្យា និង កឹម សា​ម៉ា​ធីតា ទៅ​រស់នៅ​និង​បន្ត​ការសិក្សា​នៅ​អាមេរិក​។​

Jackson Cox (​ប្រធាន IRI ប្រចាំ​កម្ពុជា ពី​ឆ្នាំ​២០០៤-២០០៦) និង Lazar Antonic (​ប្រធាន IRI ប្រចាំ​កម្ពុជា ពី​ឆ្នាំ​២០០៦-២០០៧) គឺ​នៅ​បន្ត​អនុវត្ត នូវ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ដដែល​ហើ​ជាក់ស្តែង នៅ​ចុងខែ​សីហា ឆ្នាំ​២០១៣ អង្គការ CANVAS បាន​ទៅ​បង្រៀន​ថ្នាក់ដឹកនាំ និង​សកម្មជន CNRP ដល់ទី​ស្នាក់ការ​បក្សប្រឆាំង​តែម្តង​អំពី​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម និង​កុប្បកម្ម​។ លើសពីនេះ អង្គការ​មួយ​នេះ​ក៏​ជា​អ្នកផ្តល់​គំនិត ល្បិច​និង​ធនធាន​ហិរញ្ញវត្ថុ​ដល់ CNRP ដើម្បី​ប្រមែប្រមូល​កម្លាំង​គាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល​ប​ន្ថែ​ម​ទៀត​ក្នុង​គោលដៅ​ជួយ​ជំរុញ​ឲ្យ CNRP មាន​ថាមពល​គ្រប់គ្រាន់ ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល ហ៊ុន សែន ដូចជា​ការផ្តល់​ថវិកា​ចំនួន 390.000 US$ ដើម្បី​ជួយ CNRP ក្នុងការ​រៀបចំ​ផែនការ និង​ចាត់តាំង​អនុវត្ត​យុទ្ធសាស្ត្រ ចងក្រង​បណ្តាញ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​យុវជន នេះ​បើ​យោងតាម​ប្រភព​បណ្តាញ​ស្រាវជ្រាវ នៅក្រៅ​ប្រទេស ដែល​បានបញ្ជាក់​យ៉ាងច្បាស់​។​

​ក្នុងការ​រៀបចំ​គម្រោង​បន្ត​អនុវត្ត​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ Jackson Cox និង​លោក កឹម សុខា បាន​ណាត់​ជួបគ្នា​ជាសម្ងាត់ នៅ​ទីក្រុង​បាងកក ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​ទាំងនេះ​គឺជា​ផែនការ​ដ៏​ធំ​មួយ​ដែល​ពួក​បរទេស ឃុបឃិត​ជាមួយ​បក្សប្រឆាំង​នៅ​កម្ពុជា ក្រោម​ការជួយជ្រោមជ្រែង និង​លូកដៃ​យ៉ាងជ្រៅ​ពី​សហរដ្ឋអាមេរិក ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ហ៊ុន សែន តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌​។ ការរៀបចំ​ផែនការ​ដ៏​ធំ និង​យ៉ាងយូរ​នេះ​ឡើង​ពីព្រោះ​ពួកគេ​យល់​យ៉ាងច្បាស់​ថា ការផ្លាស់ប្តូរ​តាម​សន្លឹកឆ្នោត​មិនអាច​ផ្តួល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើយ​។ ដូច្នេះ​ស្នេហា​នយោបាយ​ក៏​ជា​ចំណែក​ដ៏​សំខាន់​មួយទៀត​ក្នុង​ផែនការ​ឃុបឃិត​ដ៏​ធំ​មួយ​នេះហើយ​ទំនាក់ទំនង​ស្នេហា​នេះ​គឺ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​។​

​ប្រភព​ពត៌មាន​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​សេរី​ជឿនលឿន​នៅ​តៃវ៉ាន់​បានបញ្ជាក់​យ៉ាងច្បាស់​ថា យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​អាមេរិក​គឺ «​ចង​ញាតិ​មាន​ប្រសិទ្ធភាព ជាង​ចងមិត្ត​» ។​

​ចាំមើល​តើ​រដ្ឋាភិបាល​ភ្នំពេញ​គួរ មាន​វិធានការ​បែបណា​ដើម្បី​ការពារ​អធិប្បតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ចំពោះ​បញ្ហា​បរទេស​ចូលមក​ធ្វើ​ចារកម្ម ក្នុង​ទឹកដី​ខ្មែរ ហើយ​និង​ការឃុបឃិត​មិនអាច​ប្រកែក​បាន រវាង​ចារកម្ម​បរទេស​ជាមួយ​បក្សប្រឆាំង CNRP នេះ​?»៕​ដោយៈ​វាសនា​