ភ្នាក់ងា​រវេ​លុយ​ចំនួន​៧ ត្រូវបាន​ជនល្មើស​ប្រើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​

209

(​ភ្នំពេញ​)៖ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​របស់​ជនល្មើស​តាមរយៈ​ការ​វេ​លុយ របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញថា ចំពោះមុខ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានទទួល​ពាក្យបណ្តឹង​ជាច្រើន តែ​ក្នុងនោះ​ពាក្យបណ្តឹង​បានការ​ជា​ទម្រង់​ច្បាប់ ដែល​គិត​ជា​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​។

​របាយការណ៍​បាន​បញ្ជាក់ថា “​ភ្នាក់ងា​រវេ​ប្រាក់​ដែល​ជនល្មើស​ប្រើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​រួមមានៈ វី​ង អ៊ី​ម៉ាន់​នី ទ្រូ​ម៉ាន់​នី លី​ហួរ វេ​លុយ អាស៊ី​វេ​លុយ និង​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ​” ហើយ​ជនល្មើស​បាន​ឆបោក​តាម​គ្រប់​រូបភាព​ដូចជា ដើរតួ​ជាម​ន្ត្រី​គយ ការ​ត្រូវ​រង្វាន់​​ឆ្នោត យក​គណនី​ហ្វេ​ស​ប៊ុ​ក​ទៅ​ខ្ចីលុយ​គេ (​លួច​គណនី​ហ្វេ​ស​ប៊ុ​ក​) …​។​ល​។

​ចំណែក​ការស៊ើបអង្កេត​មានការ​ពិបាក​លេខ​ទូរស័ព្ទ​ជនល្មើស​ដែល​ប្រើប្រាស់​ធ្វើ​សកម្មភាព​មិនមាន​អត្តសញ្ញាណ បញ្ជ​រវេ​លុយ​មួយចំនួន​​អនុញ្ញាត​ឲ្យ​អ្នក​ដក​លុយ​ពាក់មួក ម៉ាស់ នៅពេល​បទល្មើស​កើតឡើង​ធ្វើ​ឲ្យ​មានការ​លំបាក​ដាក់​កា​មា​រ៉ា​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ​។​

​សូមជម្រាបថា ក្រុមហ៊ុន​បម្រើសេវា​កម្ម​ផ្ទេរ និង​ទូទាត់​ប្រាក់ ដែល​កំពុងតែ​ដំណើរការ​នៅ​កម្ពុជា មាន​ចំនួន​១០ រួមមានៈ ក្រុមហ៊ុន វី​ង ក្រុមហ៊ុន ទ្រូ ម៉ាន់​នី ក្រុមហ៊ុន លី ហួរ ក្រុមហ៊ុន​ស្មា​ត ក្រុមហ៊ុន អ៊ី ម៉ាន់​នី មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ មីក្រូហិរញ្ញវត្ថុ អាស៊ី​វេ​លុយ ក្រុមហ៊ុន​​ស្ពី​ត​ផេរ ក្រុមហ៊ុន​ដា​រ៉ា​ផេរ និង​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​៕​ដោយ​៖​មុនី​រ័ត្ន​/sn​