ភ្នំពេញ​ថ្ងៃនេះ​មិន​ដូច​កាលពី​៤៨​ឆ្នាំមុន​

2149
ចែករម្លែក
ភ្នំពេញ​សម័យ​តេ​ជោ (​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)

ដោយៈ​ ប​.​ខុន / ភ្នំពេញ​៖ ថ្ងៃនេះ​កាលពី​៤៨​ឆ្នាំមុន ជា​ថ្ងៃ​ដែល​ពួក​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក​លន់នល់​មានការ​គាំទ្រ​ពី​ចក្រពត្តិ​អាមេរិក បានធ្វើ​រដ្ឋប្រហារ​រប​ប​រាជានិយម រួច​រុញ​ច្រាល​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ ជាមួយនឹង​ជាតិ​សាសន៍​ឯង និង​ជាតិ​សាសន៍​ដទៃ​នៅ​ជិតខាង​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គមជាតិ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​

​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ដ៏​រង្គោះរង្គើ​ស្រាប់​បាន​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ដ៏​តូច​តែ​ស្អាត​ដែល​សាង​ឡើង​ដោយ​របបរាជានិយម មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា​បី​សែន​នាក់​ចាប់ផ្តើម​មាន​ភាពចលាចល​។​

​របប​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​លន់នល់ ដែលជា​មនុស្ស​ងាប់​មួយ​ចំហៀង​ខ្លួន ដោយសារ​ជឿ​ស៊ប់​លើ​ជំនឿ​អ​រូបិយ៍ ភ្លាមៗ​បានធ្វើការ​ជ្រើសរើស​ក​ង​ទ័ព ដើម្បី​បង្កើន​កម្លាំង​ធ្វើការ​បង្ក្រាប​ទៅលើ​ចលនា​ប៉ះ​បោរ​ផ្សេងៗ ដែល​នៅ​សមានចិត្ត​គាំទ្រ​ដល់​របបរាជានិយម​។​

​ការ​ប៉ះ​បោរ​បាន​កើតមានឡើង​ច្រើន​ក្រុម​ច្រើន​កន្លែង នៅតាម​បណ្តា​ខេត្ត​នានា ដោយនៅ​កន្លែង​ខ្លះ​បាន​ប្រើពាក្យ​ស្លោ​កថា ជយោ​សម្តេចឪ​។ អ្នកណា​មិន​ទៅ​ដុត​ផ្ទះ​ចោល​។ ការបះបោរ​ឈានទៅដល់​ការកាន់កាប់​ផ្លូវជាតិ​មួយចំនួន កាត់ផ្តាច់​ទំនាក់ទំនង​រវាង​ទីក្រុង​និង​ខេត្ត ដែល​គ្រប់​គ្រប​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ​។​

​របប​សាធារណរដ្ឋ​ខ្មែរ​ដែលជា​កូនបង្កើត​របស់​អាមេរិក បានធ្វើការ​បង្ក្រាប​ទៅលើ​ការបះបោរ​នានា ដោយ​ទ្រុងទ្រាយ​ធំៗ​ជាច្រើនលើក​ច្រើនសារ ដោយមាន​ប្រតិបត្តិការ​ឈ្មោះ​ចេនឡា​១ និង​ចេនឡា​២ ដោយ​កង​ទ​ព័​ជើង​ទឹក ជើងគោក និង​ជើង​អាកាស​ជាពិសេស គឺ​យន្តហោះ​បេ​៥២ មក​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ មាន​ទម្ងន់​រាប់សែន​តោន ដោយ​ប្រើពាក្យ​សញ្ញា​ថា ស្រស់ស្រូប​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង បង្អែម​ពេល​ល្ងាច​។​

​ទោះជា​យ៉ាងណា​ក៏​ការគ្រប់គ្រង​របប ដែល​បានមកពី​ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវ​រួម​តូច​ជា​លំដាប់​នៅសល់តែ​ទីក្រុង​សំខាន់ៗ ដោយសារ​ចលនា​តស៊ូរ​បស់​ក្រុម​ផ្សេងៗ បានធ្វើការ​កាន់កាប់​តំបន់​ជនបទ​ស្ទើរ​ទាំងស្រុង និង​នៅ​ទីបំផុត គឺ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥ របប​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​បានបញ្ចប់ ដោយ​ចលនា​បដិវត្ត​មកពី​ច្រើន​ក្រុម ដែល​គេ​ស្គាល់​ច្បាស់​ជាងគេ គឺ​ខ្មែរក្រហម​។​

​ចក្រពត្តិ​អាមេរិក​រួមជាមួយ​នឹង​គូកន​សំខាន់ៗ បាន​ដកខ្លួន​ចេញ​អស់ ពី​ក្នុងប្រទេស​កម្ពុជា​។ ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ភៀសខ្លួន​មកពី​ខេត្ត​ផ្សេងៗ ដោយសារ​សង្គ្រាម​មាន​ចំនួន​រហូតដល់​ជាង​បី​លាន​នាក់ ត្រូវ​ពួក​មេ​ដឹក​ខ្មែរក្រហម​ដែល​ដណ្តើម​អំណាច​គ្នា ក្បត់គ្នា​និង​កាប់សម្លាប់​គ្នា បង្ខំ​ឲ្យ​ចាកចេញ​ទាំង​អស់ពី​ក្នុង​ទីក្រុង ទៅធ្វើ​ស្រែចម្ការ​នៅ​ជនបទ​ក្រោម​ហេតុផល​ថា ខ្លាច​អាមេរិក​ដែល​ចាញ់​សង្គ្រាម​មក​ទម្លាក់​គ្រប់​បែក​នៅ​ទីក្រុង​។​

​ការធ្វើដំណើរ​ចេញពី​ទីក្រុង​នានា ទៅ​ជនបទ ដើម្បី​កសាង​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ពី​ការទម្លាក់​គ្រាប់បែក គ្រាប់ផ្លោង ដោយ​ដៃទទេ​នេះ មេដឹកនាំ​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​(​ខ្មែរក្រហម​) ឈ្មោះ ប៉ុល ពត បាន​ប្រើពាក្យ​អង្គការ​សម្រាប់​ធ្វើការ​គ្រប់​គ្រង់​សង្គមជាតិ​ទាំងមូល ជំនួស​ពាក្យ​ថ្នាក់ដឹកនាំ ដែល​តាំងពីដើម​ដល់​ចប់​គ្មាន​អ្នកណា​ដឹងថា អង្គការ​ជា​អ្នកណា អង្គការ​នៅ​កន្លែង​ណា​នោះឡើយ​។​

​ការធ្វើ​ទារុណកម្ម ដោយ​ពលកម្ម​ធ្ងន់ធ្ងរ បង្អត់អាហារ កាប់សម្លាប់​គ្មាន​ហេតុផល តាំងពី​ប្រជាជន​ស្លូតត្រង់ កម្មាភិបាល​តូចតាច​រហូតដល់​មេដឹកនាំ​ធំៗ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​បី​ឆ្នាំ​៨​ខែ​២០​ថ្ងៃ (​របប​ខ្មែរក្រហម​) អ្នកអនុវត្ត​ម្នា​ក់ណា​ក៏​ថា​ធ្វើតាម​បញ្ជា​របស់​អង្គការ​ដែរ តែ​គ្មាន​អ្នកណាម្នាក់​ដឹងថា អង្គការ​មុខ​យ៉ាងម៉េច​និង​នៅឯណា​ទេ​។​

​ការដឹកនាំ​ប្រទេស​ដោយ​របប​អង្គការ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ប្រមាណ​ជា​បី​លាន​នាក់​បាត់​បង់ជីវិត​អស់​មុន​អាយុ នាំ​ឲ្យ​មាន​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​១៩៧៨ កើតឡើង​និង​មាន​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ដែលជា​ថ្ងៃ​រំដោះប្រទេស​កម្ពុជា​ចេញពី​គំនរ​ផេះផង​។

​ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ទោះបីជា​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​ដោយ​រដ្ឋ​កម្ពុជា​ហើយ​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ដែល​ធ្លាក់​ដល់​កម្រិត​សូន្យ​នេះ មិនអាច​ស្តារ និង​អភិវឌ្ឍន៍​ឡើងវិញ​បាន​ភ្លាមៗ​ឡើយ ដោយសារ​សង្គ្រាម​នៅ​មិនទាន់​បានបញ្ចប់ កសាង​ផង​ការពារ​ផង រហូតដល់​ឆ្នាំ​១៩៩៨ ទើប​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ទទួលបាន​សន្តិភាព​ពេញលេញ ដោយសារ​ការដឹកនាំ​តាម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ចាប់តាំងពី​ពេលនោះ​មក អ្នកភូមិផង​របង​ជាមួយ​ក្នុង​តំបន់​ចាប់ផ្តើម​ទទួលស្គាល់​អានុភាព​របស់​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មា​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យ​ចូលរួម​រស់នៅក្នុង​សហគមន៍​អាស៊ាន​យ៉ាង​មា​នក​ត្តិ​យស និង​សេចក្តីថ្លៃថ្នូរ ដោយសារ​ប្រទេស​មានការ​អភិវឌ្ឍន៍ និង​រីកចម្រើន​ឆាប់​រហ​ស័​លើ​ច្រើន​វិ​ស​យ័ ទាំង​នៅ​ទីក្រុង​ក៏ដូចជា​ជនបទ​។​

​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​បី​លាន​នាក់​។ ទីក្រុង​ភ្នំពេញ​ពោរពេញ ទៅដោយ​ការវិនិយោគទុន​ធំៗ មកពី​បរទេស ជាទី​ក្រុងមាន​ករា​រីកចម្រើន ដូចជា​ទីក្រុង​របស់​ប្រទេសជិតខាង មិនមែនជា​ទីក្រុង​មាន​ប្រជាជន​ជាង​បី​សែន​នាក់ រស់នៅក្នុង​សភាព​ច្របូកច្របល់ ដូច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០​នោះ​ទៀតឡើយ​៕L