ភ្នំភ្លើង​កោះ​បាលី ផ្ទុះ​ឡើង​ដោយ​ព្រួស​ផេះ​ខ្លាំង ដោយ​បណ្តាល​ឱ្យ​ជើងហោះហើរ​ជាច្រើន​ត្រូវបាន​លុបចោល​

244
ចែករម្លែក

​ភ្នំភ្លើង​Agung នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា ​ដោយ​ព្រួស​ផេះ​ខ្លាំង​ទៅលើ​មេឃ​និង​ហូរ​ចេញ​កម្អែ​ភ្នំភ្លើង​ច្រើន ដោយ​បណ្ត​ល​ឱ្យជើង​ហោះ​​ហើរ​ទាំង​នៅក្នុង​និង​ក្រៅ​តំបន់​កោះ​បាលី​ត្រូវបាន​លុបចោល​។​

​ការផ្ទុះ​នេះ បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​សុក្រ និង​រយៈពេល​ផ្ទុះ​ជិត​៥​នាទី ដោយ​ហូរ​កម្អែ​ភ្នំ​ភ្លើង​ពី​កំពូលភ្នំ​មកក្រោយ​ចម្ងាយ​៣​គីឡូម៉ែត្រ​។​

​សារព័ត៌មាន​Sydney Morning Herald បាន​រាយការណ៍​ថា ផេះភ្នំភ្លើង​ដែល​ហុយ​ខ្លាំង​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ភូមិ​ទាំងឡាយ​ដែល​នៅ​ជិត​តំបន់ភ្នំ​ភ្លើង​នោះ​។​

​អ្នកនាំពាក្យ​អង្គភាព​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​ជាតិ​បាន​និយាយប្រាប់​សា​ព័ត៌មាន​នេះ​ថា មិន​មាន​ការអំពាវនាវ​ជម្លៀស​ភ្លាមៗ​នោះ ខណៈ​ដែល​ភូមិ​ទាំងនោះ​ស្ថិត​នៅក្នុង​​តំបន់​ដែល​មាន​សុវត្ថិភាព​។​

​ភ្នំភ្លើង​Agung បាន​មាន​សកម្មភាព​ជា​ថ្មី កាលពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​ស្ងប់ស្ងាត់​ជាង​៥០​ឆ្នាំ​ក្រោយ​ពី​វា​បាន​ផ្ទុះ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​១៩៦៣​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ភ្នំភ្លើង​នេះ បាន​ផ្ទុះឡើង​នៅក្នុង​ខែ​នេះ ដោយ​ការផ្ទុះ​ចំនួន​២​លើក​ផ្សេងទៀត​នោះ​គឺ​នៅ​ថ្ងៃទី​១២​និង​១៨ ខែ​ឧសភា​នេះ​៕ដោយ៖សុខា/sn/Ha

ភ្នំភ្លើង​Agung នៅ​កោះ​បាលី បាន​ផ្ទុះ​កាលពី​យប់​ថ្ងៃ​សុក្រុ ដោយ​ព្រួស​ផេះ​ខ្លាំង​និង​ហូរ​ចេញ​កម្អែ​ភ្នំភ្លើង​