ភ្នំភ្លើង​ដែល​ត្រូវបាន​ថត​ក្នុង​ភាពយន្ត​ជេ​ម​ស៍ ប៊​ន ផ្ទុះ បញ្ចេញ​ផ្សែង​និង​ដុំថ្ម​

3085
ចែករម្លែក

​ភ្នំភ្លើង​ជប៉ុន​មួយ​ដែលមាន​នៅក្នុង​ខ្សែភាពយន្ត​ជេ​ម​ស៍ ប៊​ន​កាលពី​ទសវត្សរ៍​១៩៨០ បាន​ផ្ទុះ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា ដោយ​បញ្ជូន​ផ្សែង​រាប់ពាន់​ម៉ែត្រ​ចូលក្នុង​អាកាស​នៅពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​ក្រោយពី​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​។​

​ភ្នំភ្លើង​ស៊ីន​ម៉ូ​អេ​ដា​កេ​(Shinmoedake)​ស្ថិតនៅលើ​កោះ​គ្យូ​ស៊ុ និង​នៅ​ចម្ងាយ​៩៨៥​គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ ។​វា​បាន​ស្ងាត់​ទៅវិញ​បន្ទាប់ពី​ផ្ទុះ​មុន​នោះ តែ​អាជ្ញាធរ​នៅតែ​ហាម​​មិនអោយ​ចូល​ជិត​ភ្នំភ្លើង​កំពស់​១.៤២១​ម៉ែត្រ​នេះ​ទេ​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​ផ្សែង​និង​ផេះ​បាញ់​ចូលក្នុង​អាកាស​នៅ​ពីលើ​កំពូលភ្នំ ដែល​ត្រូវបាន​គេ​ថត​នៅក្នុង​ភាពយន្ត​រឿង​You Only Live Twice​ឆ្នាំ​១៩៦៧​។​

​ទូរទស្សន៍​TBS​បាន​និយាយថា ដុំថ្ម​ត្រូវបាន​ព្រួស​ឆ្ងាយ​ពី​ភ្នំ​ដល់​ទៅ​១.១០០​ម៉ែត្រ​។​

​ជប៉ុន​មាន​ភ្នំភ្លើង​សកម្ម​ដល់​ទៅ​១១០​និង​បាន​តាមដាន​ជាប់​ជាប្រចាំ​ចំនួន​៤៧​។​

​នៅពេល​មនុស្ស​៦៣​នាក់​ស្លាប់​ដោយ​ប​ន្ទុះ​ភ្នំភ្លើង Mount Ontake​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៤ វា​ជាការ​ស្លាប់​មនុស្ស​ច្រើន​បំផុត​ដោយ​ការផ្ទុះ​ភ្នំភ្លើង​ក្នុង​រយៈពេល​ជិត​៩០​មកនេះ​នៅ​ជប៉ុន​។​កាលពី​ខែមករា សមាជិក​យោធា​ជប៉ុន​ម្នាក់​ត្រូវ​ដុំថ្ម​ភ្នំភ្លើង​ធ្លាក់​ត្រូវស្លាប់ នៅពេល​ដុំថ្ម​ធ្លាក់​ពីលើ​មេឃ​ក្រោយ​ការផ្ទុះ​ភ្នំភ្លើង​មួយ​នៅ​ភាគ​កណ្តាល​
​ប្រទេស​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា រញ្ជួយ​ដី​មួយ​កំលាំង​៦,១​រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ទីក្រុង​អូ​សា​កា ដោយបាន​សម្លាប់​មនុស្ស​៥​នាក់ និង​របួស​រាប់រយ​នាក់​៕​ដោយៈ​​វាសនា​

​អណ្តាតភ្លើង​នៅ​ភ្នំភ្លើង​Shinmoedake​កាលពី​ថ្ងៃ​៥​មេសា ឆ្នាំ​២០១៨