ភ្នំភ្លើង​នាំអាទិ៍​ឱ្យ​កើត​រលក​យក្ស​ស៊ូ​ណា​មី​នៅសល់​ទំហំ​តែ​១​ភាគ​៤​ប៉ុណ្ណោះ ក្រោយ​បាក់​រលំ​មួយផ្នែកធំ​ចូល​សមុទ្រ​

684
ចែករម្លែក

​ទំហំ​ភ្នំភ្លើង​ឥណ្ឌូណេស៊ី​ដែល​បាក់​រលំ​ចូល​សមុទ្រ​និង​នាំឱ្យមាន​រលក​យក្ស​ស៊ូ​ណា​មី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ច្រក​សមុទ្រ​ស៊ុន​ដា (Sunda Strait) បាន​ថយ​ទំហំ​នៅសល់​ត្រឹម ១​ភាគ​៤​ប៉ុណ្ណោះ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​រូបភាព​ផ្កាយរណប​នៃ​ភ្នំភ្លើង អាណា​ក់ ក្រា​កា​តាវ(Anak Krakatau) ដើម្បី​គណនា​បរិមាណ​ថ្ម​និង​ផេះ​ដែល​បាន​បាក់​រលំ​ចូលទៅក្នុង​សមុទ្រ​។​

​ពួកគេ​និយាយថា ភ្នំភ្លើង​នេះ​បាន​បាត់បង់​កម្ពស់​និង​ទំហំ​ជាង​២​ភាគ​៣​ក្នុងអំឡុងពេល​មួយ​សប្តាហ៍​កន្លងទៅនេះ​។​

​ភាគច្រើន​នៃ​ការបាត់បង់​ដ៏​ធំ​នេះ​អាច​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ក្នុងពេល​តែមួយ​។​

​វា​ជាក់ស្តែង​បាន​ពន្យល់​ពី​បំលាស់​ទី​របស់​ទឹក និង​បង្កើតបានជា​រលក​យក្ស​រហូតដល់​កម្ពស់ ៥​ម៉ែត្រ ដែល​ក្រោយមក​វាយប្រហារ​ពន្លិច​ឆ្នេរសមុទ្រ​ក្បែរ​កោះ​ជ្វា និង​ស៊ូ​ម៉ា​ត្រា​។

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​របស់​ឥណ្ឌូណេស៊ី​បាន​និយាយថា មនុស្ស​ជាង ៤០០​នាក់​ត្រូវបាន​គេ​អះអាងថា​បាន​ស្លាប់​និង ២០​នាក់​បាត់​ខ្លួន​ក្នុង​រលក​យក្ស​ស៊ូ​ណា​មី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ មនុស្ស​ជាង ៤០.០០០​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​៕ ដោយ៖ កញ្ញាដាលីស

ភ្នំភ្លើង អាណា​ក់ ក្រា​កា​តាវ សល់​ទំហំ​ត្រឹម​១​ភាគ​៤​ប៉ុណ្ណោះ​បច្ចុប្បន្ន