ភ្នំភ្លើង​នៅ​កោះ​បាលី​ផ្ទុះ​ចេញ​ក​ម្អែ​រ​ភ្នំភ្លើង​និង​ផេះ​ហុយ​ឡើងលើ​២.០០០​ម៉ែត្រ​

1318
ចែករម្លែក
  • 25
    Shares

​ភ្នំភ្លើង​Agung នៅលើ​កោះ​ទេសចរណ៍​បាលី ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា ដោយ​ផេះ​ហុយ​ឡើងលើ​កម្ពស់​២.០០០​ម៉ែត្រ និង​ព្រួស​ចេញ​ក​ម្អែ​រ​និង​​ផេះ​ភ្លើង​ជាច្រើន​ប៉ុន្តែ វា​មិន​ពាល់​ដល់​អាកាសយានដ្ឋាន​នៅលើ​កោះ​នេះ​ទេ​។

​អង្គភាព​តាមដាន​និង​ពិនិត្យមើល​ភ្នំភ្លើង​Agung​របស់​ឥណ្ឌូនេស៊ី បាន​និយាយថា​ភ្នំភ្លើង​នេះ បានចាប់ផ្តើម​ផ្ទុះ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​បញ្ចេញ​ថ្ម​តូចៗ​ដែលជា​ក​ម្អែ​រ​​ភ្នំភ្លើង​ជាច្រើន​ហោះ​ឡើងលើ​កម្ពស់​២​គីឡូម៉ែត្រ​ចេញពី​កំពូលភ្នំ​នេះ ដោយ​បណ្តាលឱ្យមាន​ភ្លើង​ឆាបឆេះ​ព្រៃ​ខ្លះៗ​នៅ​ជើងភ្នំ​នោះ​។​

​អ្នកស្រុក​ជិត​៧០០​នាក់ បាន​ភៀសខ្លួន​ចេញពី​ភូមិ Banjar Galih ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ ទៅកាន់​មណ្ឌល​សុវត្ថិភាព​។​

​វា​ជាការ​ផ្ទុះ​លើកទីមួយ​នៃ​ភ្នំភ្លើង​នេះ ចាប់តាំងពី​វា​មាន​សកម្ម​ភាពកើនឡើង កាលពី​ឆ្នាំមុន​ដែល​បាន​បណ្តាលឱ្យមាន​ការជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់​។​

​ការដាក់ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ភ្នំភ្លើង​Agung​នេះ មិន​ត្រូវបាន​បង្កើន​ឡើង​នោះទេ ចាប់ពី​កម្រិត​ផ្ទុះ​ខ្ពស់បំផុត​លើក​ទី​២​របស់​វា​នាពេល​បច្ចុប្បន្ន​នេះហើយ តំបន់​ដែល​នៅ​​មាន​សុវត្ថិភាព គឺ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៤​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ​៕​ដោយៈ​សុខា​/SN

ភ្នំភ្លើង​Agung នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ចន្ទ