ភ្នំភ្លើង​នៅ​ឥណ្ឌូនេស៊ី​ផ្ទុះឡើង​

330

ក្រសួងឧតុនិយមនិងភូមិសាស្រ្តឥណ្ឌូនេស៊ីបានរាយការណ៍ថា ភ្នំភ្លើងAnak Krakatau នៅច្រកសមុទ្រSunda ភាគខាងត្បូង នៃខេត្តLampung ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងជាង៤៤ដងកាលពីចុងសប្ដាហ៍។

ក្រុមអ្នកទេសចរនិងសាធារណជន ត្រូវបានបានណែនាំឱ្យស្ថិតនៅឆ្ងាយពីភ្នំភ្លើងនេះ និងតំបន់នៅជិតភ្នំភ្លើងនេះ។

ក្រសួងឧតុនិយមនិងភូមិសាស្រ្តឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងចំនួន៤៤ដងចាប់តាំងពីថ្ងៃសុក្រទី២១កញ្ញាមកដោយមានផ្សែងក្រាស់បានហុយចេញពីភ្នំភ្លើងនេះកម្ពស់២០០ម៉ែត្រ និងមានសូរសំឡេងលាន់ឭជាមួយនឹងការរញ្ជួយញ័រតិចផងដែរ។

ក្រុមមន្ត្រីបាននិយាយថា កម្រិតប្រុងប្រយ័ត្នត្រូវបានប្រាប់ ដែលជាកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុតទី២៕ដោយ៖សុខា/sn